ព័ត៌មានអន្ដរជាតិ
ចិនបាញ់បង្ហោះយានដឹកគ្រាប់រ៉ុកកែត CZ-8 ជំនាន់ថ្មីដោយជោគជ័យ
សាជីវកម្មវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាអវកាសចិន (CASC) បាននិយាយថា ប្រទេសចិនបានបាញ់សាកល្បងដោយជោគជ័យនូវយានដឹកគ្រាប់រ៉ុកកែត CZ-8 ជំនាន់ថ្មីរបស់ខ្លួននៅថ្ងៃអង្គារនេះ ។
CASC បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “បេសកកម្មទីមួយគឺជាជោគជ័យពេញទំហឹង” ។

រ៉ុកកែតនេះត្រូវបានបាញ់បង្ហោះនៅម៉ោង ១២ និង ៣៧ នាទីម៉ោងក្នុងស្រុក ពីទីតាំងបាញ់បង្ហោះយានអវកាស Wenchang ដែលស្ថិតនៅទីក្រុង Hainan ខណៈយានដឹកគ្រាប់រ៉ុកកែតមួយនេះបានបញ្ជូនផ្កាយរណបចំនួន ៥ ទៅកាន់គន្លងតារាវិថី ។
យាន CZ-8 នេះដំណើរការដោយឥន្ធនៈដែលមិនប៉ះពាល់ដល់បរិស្ថាន ។ ជាមួយនឹងប្រវែងរបស់វា ៥៩.៣ ម៉ែត្រ និងទម្ងន់មូលដ្ឋានសរុប ៣៥៦ តោន វាក៏អាចផ្ទុកសម្ភារៈបានដល់ទៅ ៤.៥ តោនទៅដល់គន្លងតារាវិថីផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ ក្រុមហ៊ុនចិន រៀបចំនាំចេញវ៉ាក់សាំងកូវីដ៤០០លានដូសចែកចាយទូទាំងពិភពលោក
ចុចអាន ៖ ក្រោយគ្រប់គ្រងបានជាង ៨ ខែ ពេលនេះតៃវ៉ាន់រកឃើញករណីឆ្លងកូវីដក្នុងស្រុកលើកដំបូង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក រឹបយកកប៉ាល់ដឹកទំនិញអ៊ីរ៉ង់ នៅឈូងសមុទ្រអូម៉ង់ ខណៈទីក្រុងតេហេរ៉ង់ គំរាមសងសឹក


