ព័ត៌មានអន្ដរជាតិ
ផ្ទុះកុបកម្មនៅពន្ធនាគារ កូឡុំប៊ី ស្លាប់អ្នកទោស ៥២ នាក់
ទីភ្នាក់ងារពន្ធនាគារជាតិ បានឲ្យដឹងថា អ្នកទោសចំនួន៥២នាក់ត្រូវបានសម្លាប់ និង២៦នាក់ទៀតរងរបួសកាលពីថ្ងៃអង្គារទី២៨ខែមិថុនា បន្ទាប់ពីអគ្គិភ័យ បានឆាបឆេះអំឡុងពេលផ្ទុះកុបកម្មក្នុងពន្ធនាគារនៅភាគនិរតី ប្រទេសកូឡុំប៊ី។
លោក Tito Castellanos នាយកទីភ្នាក់ងារ National Penitentiary and Prison Institute (INPEC) បាននិយាយថា សោកនាដកម្មនេះ កើតឡើងនៅពេលអ្នកទោសប្រយុទ្ធគ្នា បង្កឲ្យមានអគ្គិភ័យនៅម៉ោងប្រហែល ២ទៀបភ្លឺ ខណៈព្យាយាមរារាំងប៉ូលិសមិនឲ្យចូលទៅក្នុងពន្ធនាគារនៅក្នុងទីក្រុង Tulua។
ស្របពេលជាមួយគ្នានោះដែរ លោកស្រី Cristina Lesmes ប្រធានផ្នែកសុខភាពនៅទីក្រុង Valle del Cauca បាននិយាយនៅលើ Twitter ថា “យើងបានព្យាបាលអ្នករបួសសរុប ២៦ នាក់ ហើយចំនួនអ្នកស្លាប់គឺ ៥២នាក់។ មានអ្នករបួសធ្ងន់ធ្ងរ ជាមួយការរលាកយ៉ាងខ្លាំង”។
ពន្ធនាគារដែលផ្ទុកអ្នកទោសជាង ១២០០នាក់ ត្រូវបានឡោមព័ទ្ធដោយប៉ូលិសនិងទាហាន ខណៈអគ្គិភ័យ ត្រូវបានក្រុមពន្លត់អគ្គិភ័យគ្រប់គ្រងបានហើយ។
ដល់ពេលល្ងាច ក្រុមធ្វើកោសល្យវិច្ច័យបានចុះទៅដល់ពន្ធនាគារ ដើម្បីពិនិត្យអត្តសញ្ញាណ។
អាជ្ញាធរនិយាយពីដំបូងថា ពួកគេកំពុងស៊ើបអង្កេតថាតើឧបទ្ទវហេតុនេះបានកើតឡើងជាផ្នែកមួយនៃការប៉ុនប៉ងហែកគុកមែនឬទេ ប៉ុន្តែក្រោយមកបាននិយាយថា វាជាកុបកម្ម៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ ថតជាប់ស្តែងៗ បាក់កន្លែងអង្គុយទស្សនាការប្រកួតគោជល់នៅ កូឡុំប៊ី ស្លាប់មនុស្ស ៤នាក់ របួសជាង ៣០០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


