ព័ត៌មានអន្ដរជាតិ
អាមេរិកជំរុញឲ្យ Apple និង Google ដក TikTok ចេញពី App Store
សមាជិកម្នាក់នៃគណៈកម្មការទំនាក់ទំនងសហព័ន្ធអាមេរិក (FCC) បានអំពាវនាវឲ្យ Apple និង Google ដកកម្មវិធី TikTok ចេញពី App Store របស់ពួកគេ ដោយលោកបានប្រដូចវេទិកាបណ្តាញទំនាក់ទំនងសង្គមកម្សាន្តនេះ ទៅនឹង ឆ្កែចចក ពាក់ស្បែក ចៀម។
កាលពីដើមសប្តាហ៍ តំណាងរាស្រ្តមកពីគណបក្សសាធារណរដ្ឋ លោក Brendan Carr ដែលជាសមាជិកជាន់ខ្ពស់ FCC បានព្រាងលិខិតបើកចំហមួយ ទៅកាន់នាយកប្រតិបត្តិក្រុមហ៊ុន Apple លោក Tim Cook និងនាយកប្រតិបត្តិក្រុមហ៊ុន Google លោក Sundar Pichai។

នៅក្នុងលិខិតនោះ លោកបានអំពាវនាវឲ្យក្រុមហ៊ុនទាំង២ ហាមឃាត់ TikTok ពី App Store ព្រោះវាកំពុងប្រមូលទិន្នន័យរសើបយ៉ាងច្រើន ពីអ្នកប្រើប្រាស់អាមេរិក។
លិខិតរបស់លោក Carr សំដៅលើរបាយការណ៍ BuzzFeed នាពេលថ្មីៗដែលថា បុគ្គលិក TikTok នៅក្នុងប្រទេសចិន ត្រូវបានចោទប្រកាន់ថាមានសិទ្ធិចូលមើលទិន្នន័យរបស់អ្នកប្រើប្រាស់នៅសហរដ្ឋអាមេរិកយ៉ាងស៊ីជម្រៅ។
របាយការណ៍នោះ បានដកស្រង់សម្តីបុគ្គលិក TikTok ចំនួនប្រាំបួននាក់ផ្សេងគ្នា ដែលនិយាយថា វិស្វករចិន មានសិទ្ធិចូលមើលទិន្នន័យឯកជនរបស់អ្នកប្រើប្រាស់អាមេរិក។

នៅក្នុង Twitter ដែលបានបង្ហោះកាលពីថ្ងៃអង្គារ លោក Carr និយាយថា មុខងារវីដេអូរបស់ TikTok គឺគ្រាន់តែជា “ស្បែកចៀម” របស់កម្មវិធីប៉ុណ្ណោះ។ ដោយលើកឡើងពីរបាយការណ៍របស់ BuzzFeed លោក Carr និយាយថា TikTok បានប្រមូលអ្វីគ្រប់យ៉ាងពីការស្វែងរក និងប្រវត្តិរុករក រហូតដល់ការចុច Keyboard ឧបករណ៍កំណត់អត្តសញ្ញាណជីវមាត្រ រួមទាំងមុខ និងសំឡេង។
គួរបញ្ជាក់ថា នេះមិនមែនជាលើកទីមួយទេដែល TikTok ជួបការលំបាកក្នុងទីផ្សារសហរដ្ឋអាមេរិក ដោយសារក្តីព្រួយបារម្ភទាក់ទងនឹងសន្តិសុខជាតិ។ កាលពីឆ្នាំ២០២០ ប្រធានាធិបតីអាមេរិក លោក Donald Trump បានចុះហត្ថលេខាលើច្បាប់ប្រតិបត្តិមួយ ដែលតម្រូវឲ្យក្រុមហ៊ុន ByteDance ដកខ្លួនចេញពី TikTok ប្រសិនបើចង់បន្តប្រតិបត្តិការនៅសហរដ្ឋអាមេរិក៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Vietnam Insider
ចុចអាន៖ Khaby Lame វ៉ាដាច់ Charli D’Amelio ក្លាយជាតារា TikTok មានអ្នកតាមដានច្រើនជាងគេលើលោក
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


