ព័ត៌មានអន្ដរជាតិ
Putin ថាឲ្យលោក Boris Johnson “កុំដោះអាវអី អាក្រក់មើលណាស់” ហើយឲ្យមេដឹកនាំ G7 ហាត់ប្រាណផង (មានវីដេអូ)
ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានឌឺដងទៅមេដឹកនាំលោកខាងលិចវិញដែលចំអកការហាត់កីឡារបស់គាត់ និងបានផ្លែផ្កាទៅនាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson ថា “បើលោកដោះអាវ មើលទៅគួរឲ្យខ្ពើមណាស់” ហើយលោក ពូទីន ក៏បានប្រាប់ឲ្យមេដឹកនាំក្រុមប្រទេស G7 ទាំងអស់ហាត់ប្រាណ និងលេងកីឡាផងដែរ ។

លោក ពូទីន បានធ្វើអត្ថាធិប្បាយបែបនេះ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចទៅកាន់ប្រទេសតួកមេនីស្ថានកាលពីថ្ងៃព្រហស្បតិ៍ និងនៅពេលត្រូវបានសួរអំពីមេដឹកនាំលោកខាងលិចដែលនិយាយលេងសើចអំពីគាត់នៅឯកិច្ចប្រជុំកំពូល G7 ។
ទន្ទឹមនោះការឆ្លើយតបរបស់លោក ពូទីន កើតឡើង នៅពេលដែលលោក Boris Johnson បានសើចចំអកថា មេដឹកនាំ G7 អាចដោះសំលៀកបំពាក់របស់ពួកគេចេញដើម្បីបង្ហាញសាច់ដុំល្អជាង ពូទីន ចំពេលមានភាពតានតឹងរុស្ស៊ី និងលោកខាងលិចជុំវិញសកម្មភាពយោធារបស់ទីក្រុងមូស្គូនៅអ៊ុយក្រែន ។

ចំណែកនាយករដ្ឋមន្ត្រីកាណាដាលោក Justin Trudeau ក៏បាននិយាយលេងសើចដែរថា មេដឹកនាំលោកខាងលិចអាចប្រៀបធៀបរូបភាពដោះអាវរបស់ពួកគេទៅនឹងរូបភាពដោះអាវរបស់លោក ពូទីន ជិះលើខ្នងសេះរបស់គាត់ ។
ថ្លែងទៅកាន់អ្នកសារព័ត៌មានពាក់ព័ន្ធនឹងបញ្ហានេះ លោក ពូទីន បានតបវិញយ៉ាងឆ្ងាញ់ថា មិនដូចលោក Trudeau ទេ មេដឹកនាំលោកខាងលិចបានផឹកគ្រឿងស្រវឹង ហើយមិនបានហាត់ប្រាណ ឬលេងកីឡាអ្វីឡើយ ៕
សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Mirror
ចុចអាន ៖ មេដឹកនាំ ឥណ្ឌូណេស៊ី ជួបលោក Zelensky នៅទីក្រុងកៀវ ត្រៀមនាំសារសន្តិភាពទៅ Putin
-
កីឡា២២ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


