ព័ត៌មានអន្ដរជាតិ
គ្មានចន្លោះលើលោក កូវីដរាលដាលដល់ទ្វីបអង់តាក់ទិក ខណៈមនុស្ស ៣៦ នាក់ឆ្លងជំងឺនេះ
ទីបំផុតវីរុសកូរ៉ូណាបានរីករាលដាលទៅដល់ទ្វីបអង់តាក់ទិក ខណៈដំបូងឡើយទ្វីបមួយនេះមិនមានករណីឆ្លងជំងឺកូវីដ ១៩ នោះទេនៅទូទាំងពិភពលោក ។
យ៉ាងហោចណាស់មានមនុស្ស ៣៦ នាក់បានឆ្លងជំងឺនេះនៅឯមូលដ្ឋានស្រាវជ្រាវ Bernardo O’giggins របស់កងកម្លាំងឈីលីក្នុងនោះរួមមានបុគ្គលិកយោធា ២៦ នាក់ និងអ្នកម៉ៅការស៊ីវិលចំនួន ១០ នាក់ដែលធ្វើការនៅមូលដ្ឋាននោះ ខណៈក្រុមមន្ត្រីសុខភាព និងកងកម្លាំងកំពុងញាប់ដៃញាប់ជើងពិនិត្យ និងធ្វើចត្តាឡីស័កដល់បុគ្គលិកទាំងនោះ ។
ស្ថានីយ៍ស្រាវជ្រាវ និងយោធានៅទ្វីបអង់តាក់ទិកដែលស្ថិតក្នុងចំណោមតំបន់ដាច់ស្រយាលបំផុតក្នុងពិភពលោកបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងប៉ុន្មានខែថ្មីៗនេះដើម្បីការពារជំងឺនេះដោយលុបចោលការធ្វើដំណើរទេសចរណ៍ ពិនិត្យមើលសកម្មភាពចេញចូលរបស់បុគ្គលិក និងបិទទីតាំងនានាជាដើម ។
មន្ដ្រីទទួលបន្ទុកផ្នែកព័ត៌មាននៃកងទ័ពបាននិយាយថា ករណីទីដំបូងនៃជំងឺកូវីដ ១៩ ត្រូវបានគេរាយការណ៍នៅពាក់កណ្តាលខែធ្នូ នៅពេលទាហាន ២ នាក់ធ្លាក់ខ្លួនឈឺ ។
ចំណែកកងទ័ពជើងទឹករបស់ប្រទេសឈីលីបានរាយការណ៍ថា ខ្លួនក៏បានរកឃើញករណីឆ្លងជំងឺកូវីដ ១៩ ចំនួន ៣ ករណីផងដែរក្នុងចំណោមសមាជិកនាវិក ២០៨ នាក់នៃកងនាវាដែលបានចូលចតនៅតំបន់អង់តាក់ទិកចន្លោះពីថ្ងៃទី ២៧ ខែវិច្ឆិកាដល់ថ្ងៃទី ១០ ខែធ្នូ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Al Jazeera
ចុចអាន ៖ អ្នកវិទ្យាសាស្រ្តព្រមានអំពីជំងឺថ្មីមួយទៀតឈ្មោះ Disease X ដែលនឹងបង្កវិនាសកម្មខ្លាំងជាងកូវីដ
ចុចអាន ៖ សិង្ហបុរី ហាមឃាត់អ្នកដំណើរមកពីចក្រភពអង់គ្លេសដោយសារជំងឺក្លាយពូជប្រភេទថ្មី

-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
នយោបាយ៧ ម៉ោង ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»