ព័ត៌មានអន្ដរជាតិ
ចម្លើយសារភាពបន្ថែម មុនជនដៃដល់យកកាំភ្លើងបាញ់លោក Abe
ជនដៃដល់ក្នុងការបាញ់សម្លាប់អតីតនាយករដ្ឋមន្ត្រីជប៉ុនបានសារភាពប្រាប់ប៉ូលិសថា ដំបូងឡើយរូបគេមានបំណងសម្លាប់លោក Abe Shinzo ដោយប្រើគ្រឿងផ្ទុះ មុនពេលសម្រេចចិត្តប្រើកាំភ្លើងកែច្នៃបាញ់ប្រហារ ។

លោក Abe ត្រូវបានខ្មាន់កាំភ្លើងឈ្មោះ Yamagami Tetsuya បាញ់សម្លាប់កាលពីថ្ងៃសុក្រ ខណៈលោកកំពុងថ្លែងសុន្ទរកថាក្នុងយុទ្ធនាការមួយនៅភាគខាងលិចទីក្រុង Nara ។
ភ្លាមៗនោះប៉ូលិសបានចាប់ខ្លួនជនដៃដល់អាយុ ៤១ ឆ្នាំ នៅនឹងកន្លែង ខណៈក្រោយមកប៉ូលិសក៏បានដកហូតកាំភ្លើងកែច្នៃជាច្រើនដើមផ្សេងទៀតពីផ្ទះល្វែងរបស់ជនដៃដល់ ហើយស្រដៀងទៅនឹងកាំភ្លើងដែលបានរកឃើញនៅកន្លែងកើតហេតុនៃការបាញ់ប្រហារ ។

ប្រភពស៊ើបអង្កេតបានបញ្ជាក់ថា ជនដៃដល់ឈ្មោះ Yamagami បានចុះទៅកន្លែងយុទ្ធនាការផ្សេងទៀត រួមទាំងទីក្រុង Okayama នៅប៉ុន្មានថ្ងៃមុន ដោយមានគោលដៅសម្លាប់អតីតនាយករដ្ឋមន្ត្រីវ័យ ៦៧ ឆ្នាំរូបនេះ ។
ជនដៃដល់ Yamagami បានសារភាពទៀតថា ប៉ុន្តែក្រោយមករូបគេបានឃើញនៅលើគេហទំព័រមួយចុះផ្សាយថាថា លោក Abe នឹងមកទីក្រុង Nara នៅថ្ងៃទី ៨ ខែកក្កដា នេះ ។

ទន្ទឹមនោះ ប៉ូលិសកំពុងរកមើលមូលហេតុដែលបណ្តាលឲ្យជនដៃដល់ Yamagami ផ្លាស់ប្តូរគំនិតពីការប្រើប្រាស់គ្រឿងផ្ទុះ ហើយជ្រើសរើសកាំភ្លើងក្នុងការធ្វើឃាតនេះ ខណៈពួកគេក៏កំពុងស៊ើបអង្កេតពីលទ្ធភាពដែលជនដៃដល់អាចរង់ចាំរហូតមានឱកាសបាញ់ប្រហារលើលោក Abe ផងដែរ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
កីឡា១ សប្តាហ៍ agoWorld Cup 2026 រកឃើញវគ្គ ៨ ក្រុម ខណៈ អាហ្សង់ទីន ហាក់ដូចសំណាងជាងគេ


