ព័ត៌មានអន្ដរជាតិ
ម៉ិកស៊ិក ចាប់ស្ដេចគ្រឿងញៀនដ៏ល្បីឈ្មោះ ដែលធ្លាប់សម្លាប់ភ្នាក់ងារ អាមេរិក កាលជិត ៤០ ឆ្នាំមុន
កងកម្លាំងយោធាម៉ិកស៊ិកបានចាប់ខ្លួនស្តេចគ្រឿងញៀនដ៏ល្បីឈ្មោះគឺលោក Rafael Caro Quintero ដែលជាអ្នកនៅពីក្រោយការធ្វើទារុណកម្ម និងសម្លាប់ភ្នាក់ងារអនុវត្តគ្រឿងញៀនរបស់សហរដ្ឋអាមេរិកក្នុងឆ្នាំ ១៩៨៥ ។

បើតាមសេចក្តីថ្លែងការណ៍របស់កងទ័ពជើងទឹកម៉ិកស៊ិកបានឲ្យដឹងថា ស្ដេចគ្រឿងញៀនឈ្មោះ Caro Quintero អាយុ ៦៩ ឆ្នាំត្រូវបានចាប់ខ្លួន បន្ទាប់ពីសត្វឆ្កែហិតក្លិនឈ្មោះ Max រកឃើញពីកន្លែងលាក់ខ្លួននៅក្នុងព្រៃក្នុងទីក្រុង San Simon រដ្ឋ Sinaloa អំឡុងពេលប្រតិបត្តិការរួមគ្នាដោយកងទ័ពជើងទឹក និងការិយាល័យអគ្គមេធាវី ។

Caro Quintero គឺជាអ្នកផ្គត់ផ្គង់ដ៏ធំនៃសារធាតុហេរ៉ូអ៊ីន កូកាអ៊ីន និងកញ្ឆាទៅកាន់សហរដ្ឋអាមេរិកនៅចុងទសវត្សរ៍ឆ្នាំ ១៩៧០ ហើយបានក្លាយជាសហស្ថាបនិកនៃក្រុមជួញដូរគ្រឿងញៀន Guadalajara ដែលជាអង្គការជួញដូរគ្រឿងញៀនដ៏មានឥទ្ធិពលបំផុតមួយនៅអាមេរិកឡាទីន ក្នុងអំឡុងទសវត្សរ៍ឆ្នាំ ១៩៨០ ។

ទន្ទឹមនោះវីដេអូនៃការចាប់ខ្លួនដែលត្រូវបានចេញផ្សាយដោយកងទ័ពជើងទឹកបានបង្ហាញពីមុខព្រិលៗរបស់លោក Caro Quintero ជាមួយនឹងការស្លៀកខោខូវប៊យ អាវពណ៌ខៀវ និងអាវធំពីខាងក្រៅ អមដោយកងកម្លាំងពាក់ឯកសណ្ឋាន និងបំពាក់ដោយកាំភ្លើងវាយប្រហារ ។

គួរបញ្ជាក់ថា Caro Quintero ធ្លាប់ជាប់គុករយៈពេល ២៨ ឆ្នាំ ប៉ុន្តែក្រោយមកត្រូវបានដោះលែងវិញនៅឆ្នាំ ២០១៣ ដោយអង្គចៅក្រមម៉ិកស៊ិក បន្ទាប់ពីបដិសេធការកាត់ទោសរយៈពេល ៤០ ឆ្នាំរបស់គាត់ពីបទចាប់ពង្រត់ និងសម្លាប់ភ្នាក់ងាររដ្ឋបាលគ្រឿងញៀនរបស់សហរដ្ឋអាមេរិកគឺលោក Enrique “Kiki” Camarena ឆ្នាំ ១៩៨៥ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sky News
ចុចអាន ៖ អឺរ៉ុប “កំពុងបាញ់សួតខ្លួនឯង” ពីការដាក់ទណ្ឌកម្មលើ រុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


