ព័ត៌មានអន្ដរជាតិ
ចិន ព្រមានឆ្លើយតបផ្នែកយោធា ចំពោះដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិក ទៅកោះតៃវ៉ាន់ (មានវីដេអូ)
ប្រទេសចិនបានលើកឡើងពីជម្លោះរបស់ខ្លួនជាមួយទីក្រុងវ៉ាស៊ីនតោន ជុំវិញការធ្វើដំណើរដែលបានគ្រោងទុករបស់ប្រធានសភាអាមេរិកលោកស្រី Nancy Pelosi ទៅកាន់កោះតៃវ៉ាន់ ដោយនិយាយថា ខ្លួនអាចនឹងឆ្លើយតបផ្នែកយោធា ប្រសិនបើអ្នកប្រជាធិបតេយ្យនៅរដ្ឋកាលីហ្វ័រញ៉ារូបនេះ ធ្វើដំណើរទស្សនកិច្ចមែន។

ដោយលើកឡើងពីប្រភពចំនួនប្រាំមួយ ដែលដឹងពីបញ្ហានេះ កាសែត Financial Times បានរាយការណ៍កាលពីថ្ងៃអាទិត្យទី២៤ខែកក្កដាថា ការព្រមានចុងក្រោយបំផុតនេះ ត្រូវបានចេញជាលក្ខណៈឯកជនដល់សមាជិកនៃរដ្ឋបាលរបស់លោកប្រធានាធិបតី Joe Biden។
សេចក្តីថ្លែងការណ៍នេះ គឺខ្លាំងជាងការព្រមាននានាដែលមន្ត្រីចិនបានចេញនាពេលកន្លងមក អំពីសកម្មភាពដ៏ចម្រូងចម្រាសរបស់សហរដ្ឋអាមេរិក ឬការសម្រេចចិត្តគោលនយោបាយទាក់ទងនឹងតៃវ៉ាន់។

លោកស្រី Pelosi គ្រោងនឹងធ្វើទស្សនកិច្ចទីក្រុងតៃប៉ិ នៅខែក្រោយ ដែលជាដំណើរលើកដំបូងរបស់ប្រធានសភាអាមេរិក ទៅកាន់កោះនេះចាប់តាំងពីឆ្នាំ ១៩៩៧មក។
អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Zhao Lijian បាននិយាយកាលពីថ្ងៃអង្គារសប្តាហ៍មុនថា ការធ្វើដំណើររបស់លោកស្រី Pelosi នឹងមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ទំនាក់ទំនងចិន-អាមេរិក។

លោកបញ្ជាក់ថា “ប្រសិនបើអាមេរិកទទូចចង់ដើរតាមផ្លូវខុស ចិននឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ និងរឹងមាំដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួន។ ផលវិបាកដែលកើតឡើងទាំងអស់ត្រូវទទួលខុសត្រូវដោយភាគីអាមេរិក”។
មន្ត្រីចិនក៏បានអះអាងដែរថា ដំណើរទស្សនកិច្ចទៅកាន់ទីក្រុងតៃប៉ិរបស់អ្នកតំណាងជាន់ខ្ពស់បែបនេះ នឹងបំពានគោលនយោបាយចិនតែមួយ ដែលក្នុងនោះរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានទទួលស្គាល់ការទាមទាររបស់ទីក្រុងប៉េកាំង ចំពោះអធិបតេយ្យភាពលើកោះតៃវ៉ាន់៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ ក្រុងប៉េកាំង បន្ទោស អាមេរិក ថា ជាអ្នកបង្កបញ្ហា ក្រោយនាវាចម្បាំង រំលោភដែនទឹករបស់ ចិន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


