ព័ត៌មានអន្ដរជាតិ
ព្រឹទ្ធសភាអាមេរិក បោះឆ្នោតផ្តល់សច្ចាប័នលើសមាជិកភាពណាតូ របស់ ហ្វាំងឡង់ និងស៊ុយអែត
ព្រឹទ្ធសភាអាមេរិក បានអនុម័តសេចក្តីសម្រេចមួយ កាលពីថ្ងៃពុធទី០៣ខែសីហា ដែលផ្តល់សច្ចាប័នលើសំណើរបស់ប្រទេសហ្វាំងឡង់ និងស៊ុយអែត ដើម្បីចូលរួមជាមួយអង្គការណាតូ ខណៈសម្ព័ន្ធមិត្តយោធាលោកខាងលិច ព្យាយាមពង្រឹងកម្លាំងរបស់ខ្លួន ប្រឆាំងនឹងការគំរាមកំហែងដែលបង្កឡើងដោយរុស្ស៊ី។

សេចក្តីសម្រេចនេះ ត្រូវបានអនុម័តនៅក្នុងការបោះឆ្នោត ៩៥ ទល់នឹង ១ ដោយលោក Josh Hawley គឺជាសមាជិកព្រឹទ្ធសភាតែម្នាក់គត់ ដែលបានបោះឆ្នោតប្រឆាំងនឹងការផ្តល់សច្ចាប័ន។
មេដឹកនាំសំឡេងភាគច្រើនលោក Chuck Schumer បាននិយាយក្នុងព្រឹទ្ធសភា ភ្លាមៗមុនពេលបោះឆ្នោតថា “ការបោះឆ្នោតថ្ងៃនេះបង្ហាញថា សម្ព័ន្ធភាពរបស់យើងកាន់តែរឹងមាំជាងពេលណាទាំងអស់។ នេះមានសារសំខាន់បំផុត និងជាសញ្ញាមួយដល់រុស្ស៊ីថា ពួកគេមិនអាចបំភិតបំភ័យអាមេរិក ឬអឺរ៉ុបបានទេ”។

ឥឡូវនេះ រដ្ឋបាលរបស់លោក Joe Biden ត្រូវបានគេរំពឹងថា នឹងបញ្ជូនឯកសារផ្តល់សច្ចាប័ននេះទៅអង្គការណាតូ។
គួរបញ្ជាក់ថា ប្រទេសទាំង ៣០ នៃអង្គការណាតូ ត្រូវតែផ្តល់សច្ចាប័នលើពាក្យស្នើសុំ មុនពេលហ្វាំងឡង់ និងស៊ុយអែតអាចក្លាយជាសមាជិកបាន។

ប្រទេសអ៊ឺរ៉ុបទាំងពីរ កំពុងស្វែងរកការចូលជាសម្ព័ន្ធមិត្ត ដែលនឹងបញ្ចប់អព្យាក្រឹតភាពយោធាយូរអង្វែងរបស់ពួកគេ ជាការឆ្លើយតបទៅនឹងសកម្មភាពលុកលុយ របស់រុស្ស៊ីលើអ៊ុយក្រែន។
ប្រទេសចុងក្រោយដែលចូលរួមជាមួយអង្គការណាតូ គឺ ម៉ាសេដូនីខាងជើង ក្នុងឆ្នាំ ២០២០៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ NBC News
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


