ព័ត៌មានអន្ដរជាតិ
ថៃ រកឃើញអ្នកឆ្លងជំងឺអុតស្វាករណីទី៤ ជាស្ត្រីវ័យក្មេង នៅទីក្រុងបាងកក
នាយកដ្ឋានគ្រប់គ្រងជំងឺនៃក្រសួងសុខាភិបាលបានរាយការណ៍ថា បានរកឃើញអ្នកឆ្លងជំងឺអុតស្វាករណីទី៤ នៅក្នុងប្រទេសថៃ គឺជាស្ត្រីជនជាតិថៃដែលមានប្រវត្តិទំនាក់ទំនងជិតស្និទ្ធជាមួយនឹងបុរសជនជាតិបរទេសនៅកន្លែងកម្សាន្តក្នុងក្រុងបាងកក។ ដំបូងឡើយគេសន្និដ្ឋានថា ការឆ្លងនេះគឺបណ្តាលមកពីការទំនាក់ទំនងជិតស្និទ្ធ ហើយក្រសួងបានណែនាំភ្នាក់ងារពាក់ព័ន្ធឱ្យស្វែងរក និងតាមដានក្រុមប៉ះពាល់ដោយផ្ទាល់ដែលមានហានិភ័យខ្ពស់។

ថ្ងៃទី៥ ខែសីហានេះ លោកបណ្ឌិត អូផាស កានកាវិនភុង អគ្គនាយកនៃអគ្គនាយកដ្ឋានត្រួតពិនិត្យជំងឺ បាននិយាយថា នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងបានទទួលរបាយការណ៍ពីករណីឆ្លងជំងឺអុតស្វាករណីទី៤នៅប្រទេសថៃ ដែលជាស្ត្រីជនជាតិថៃអាយុ ២២ឆ្នាំ មានប្រវត្តិទៅកន្លែងកម្សាន្តក្នុងទីក្រុងបាងកក និងមានទំនាក់ទំនងជិតស្និទ្ធជាមួយនឹងបុរសជនជាតិបរទេស។ អ្នកជំងឺខាងលើបានចាប់ផ្តើមក្តៅខ្លួនចាប់តាំងពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ ប៉ុន្តែនាងក៏នៅតែទៅកន្លែងកម្សាន្តជាមួយមិត្តភ័ក្តិជនជាតិថៃ និងមិត្តភ័ក្តិជនជាតិបរទេសដដែល ហើយនៅថ្ងៃទី៣០ ខែកក្កដាឆ្នាំ ២០២២ បានចាប់ផ្តើមមានពងបែកនៅលើអវយវៈ(ដៃ-ជើង) និងរាលដាលពាសពេញដងខ្លួន រួមទាំងប្រដាប់ភេទផងដែរ។ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ អ្នកជំងឺត្រូវបានគេបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យក្នុងខេត្តសាមុតប្រាកាន ហើយលទ្ធផលត្រួតពិនិត្យបានបញ្ជាក់ថា មានវិជ្ជមានជំងឺអុតស្វានៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២។
នេះគឺជាអ្នកឆ្លងជំងឺអុតស្វាករណីទី៤ហើយ និងជាស្ត្រីដំបូងគេនៅក្នុងប្រទេសថៃនៅក្រុងបាងកក។ អ្នកឆ្លងករណីទី១ គឺជាបុរសជនជាតិនីហ្សេរីយ៉ានៅភូកេត អ្នកឆ្លងករណីទី២ គឺជាបុរសជនជាតិថៃនៅទីក្រុងបាងកក និងអ្នកឆ្លងករណីទី៣ គឺជាបុរសជនជាតិអាល្លឺម៉ង់នៅភូកេត៕
ប្រែសម្រួល៖ គង់ សំអាន
ប្រភព៖ bangkokbiznews
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


