Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក កោះហៅឯកអគ្គរដ្ឋទូត ចិន វិញ ចំពេលមានភាពតានតឹងនៅ តៃវ៉ាន់

បានផុស

នៅ

យោងតាមអ្នកនាំពាក្យសេតវិមានលោក John Kirby បានឲ្យដឹងកាលពីថ្ងៃសុក្រថា សហរដ្ឋអាមេរិកបានកោះហៅឯកអគ្គរដ្ឋទូតចិនប្រចាំនៅទីក្រុងវ៉ាស៊ីនតោន លោក Qin Gang ដើម្បីតវ៉ាប្រឆាំងនឹង “សកម្មភាពដែលកំពុងកើនឡើង” របស់ទីក្រុងប៉េកាំងនៅជិតកោះតៃវ៉ាន់ ។

លោក Kirby បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានចេញផ្សាយដោយកាសែត Washington Post ថា “បន្ទាប់ពីសកម្មភាពរបស់ប្រទេសចិននាពេលកន្លងមកនេះ យើងបានកោះហៅឯកអគ្គរដ្ឋទូតលោក Qin Gang មកកាន់សេតវិមាន ដើម្បីធ្វើការបង្ហាញអំពីសកម្មភាពបង្កហេតុរបស់សាធារណរដ្ឋប្រជាមានិត​ចិន” ។

ការកោះហៅនេះកើតឡើង បន្ទាប់ពីនៅដើមសប្តាហ៍នេះ ប្រទេសចិនបានចាប់ផ្តើមធ្វើសមយុទ្ធយោធារយៈពេល ៤ ថ្ងៃនៅក្នុងទីតាំងចំនួន ៦ ជុំវិញកោះតៃវ៉ាន់ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិកលោកស្រី Nancy Pelosi ទៅកាន់កោះកាលពីថ្ងៃទី ២ ខែសីហា ។

ដំណើរទស្សនកិច្ចរបស់លោកស្រីបានបណ្តាលឲ្យមានភាពតានតឹងរវាងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន ចាប់តាំងពីចិនបង្ហាញទស្សនៈលើតៃវ៉ាន់ ដែលត្រូវបានគ្រប់គ្រងដោយឯករាជ្យតាំងពីឆ្នាំ ១៩៤៩ ជាផ្នែកនៃទឹកដីរបស់ខ្លួនដែលនៅថ្ងៃណាមួយនឹងត្រូវបានបង្រួបបង្រួមជាមួយដីគោក ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ អាមេរិក ឲ្យ ចិន កុំប្រតិកម្មខ្លាំងពេក ចំពោះដំណើររបស់លោកស្រី Pelosi ទៅតៃវ៉ាន់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៩ ម៉ោង មុន

កម្ពុជា បន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ ខណៈកម្ដៅ៣៧°C

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អ៊ុយក្រែន វាយប្រហារមូលដ្ឋានទ័ពរុស្ស៊ី ៥កន្លែង កម្ទេចយន្តហោះចម្បាំងអស់ ៤០គ្រឿង

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្ដេចតេជោ ឈឺចាប់ខ្លាំងបំផុតនៅពេលទាហានថៃចូលមកបាញ់សម្លាប់ទាហានខ្មែរលើដីខ្មែរដែលសម្ដេចធ្លាប់ទៅដល់​

ព័ត៌មានជាតិ៧ ម៉ោង មុន

សមាជិករដ្ឋសភា-ព្រឹទ្ធសភា ឈរគោរពវិញ្ញាណក្ខន្តព្រិន្ធបាលឯក សួន រោន ដែលពលីជីវិតពីការវាយឆ្មក់ពីពួក​ឈ្លានពាន

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ឈៀងម៉ៃ ត្រូវវាយប្រហារដោយគ្រោះរញ្ជួយដីកម្រិត ៤.៥ រ៉ិចទ័រ

Sokha Hotels

ព័ត៌មានពេញនិយម