ព័ត៌មានអន្ដរជាតិ
រញ្ជួយដីកម្រិត ៦.៣រីកទ័រ វាយប្រហារហ្វីលីពីនទាំងព្រឹក
កាលពីព្រឹកថ្ងៃសុក្រនេះ គ្រោះរញ្ជួយដីខ្លាំងក្លាមួយ បានវាយប្រហារដែនកោះដ៏ធំមួយរបស់ ប្រទេសហ្វីលីពីន។ នេះបើតាមការអះអាងពីមជ្ឈមណ្ឌលតាមដានការរញ្ជួយដីសម្រាប់តំបន់អឺរ៉ុប-មេឌីទែរ៉ាណេ EMSC។

គ្រោះរញ្ជួយដីនេះ គឺមានកម្រិត ៦.៣រីកទ័រ វាយប្រហារនៅជម្រៅ ១៤៤គីឡូម៉ែត្រពីក្រោមសមុទ្រ ក្បែរកោះ Mindoro ដែលជាកោះធំបំផុតទី៧ របស់ប្រទេសហ្វីលីពីន។
យោងតាមរបាយការណ៍របស់វិទ្យាស្ថានគ្រប់គ្រងគ្រោះរញ្ជួយដី និងភ្នំភ្លើងប្រទេសហ្វីលីពីន កម្រិតរញ្ជួយបានកើតមាននៅចំកណ្តាលតំបន់កោះ Mindoro ដល់ទៅ ៦.៣រីកទ័រ ប៉ុន្តែមិនជាប៉ះពាល់ធ្ងន់ធ្ងរដល់ទីក្រុង និងពលរដ្ឋនោះឡើយ ខណៈមកពេលនេះក៏មិនទាន់មានរបាយការណ៍បង្ហាញពីការខូតខាត ឬតួលេខស្លាប់នៅឡើយ។
តាមការវាយតម្លៃរបស់ក្រុមអ្នកវិទ្យាសាស្ត្រ គ្រោះរញ្ជួយដីលើកនេះ ក៏មិនបានគំរាមកំហែងបង្កជាគ្រោះរលកយក្សស៊ូណាមិនោះដែរ៕
ប្រែសម្រួល៖ សុភា
ប្រភព៖ Reuters
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


