ព័ត៌មានអន្ដរជាតិ
ប្រភពបង្ហើបថា FBI ឆែកឆេរផ្ទះលោក ត្រាំ ដើម្បីស្វែងរកឯកសារសម្ងាត់ ទាក់ទងអាវុធនុយក្លេអ៊ែរ (មានវីដេអូ)
ប្រភពមួយបានឲ្យដឹងកាលពីល្ងាចថ្ងៃព្រហស្បតិ៍ទី១១ខែសីហាថា ភ្នាក់ងារ FBI ដែលបានវាយឆ្មក់ផ្ទះនៅ Florida របស់លោក ដូណាល់ ត្រាំ កាលពីថ្ងៃចន្ទទី០៨ខែសីហា គឺដើម្បីស្វែងរកឯកសារសម្ងាត់ ទាក់ទងនឹងអាវុធនុយក្លេអ៊ែរ។

ព័ត៌មានបានលេចឡើងភ្លាមៗ បន្ទាប់ពីអគ្គមេធាវី Merrick Garland បង្ហាញខ្លួននៅចំពោះមុខកាមេរ៉ា ដើម្បីការពារការឆែកឆេរ និងអះអាងថា គាត់ផ្ទាល់គឺជាអ្នកយល់ព្រមលើប្រតិបត្តិការវាយឆ្មក់នៅ Mar-a-Lago ក្នុងទីក្រុង Palm Beach។
រឿងរ៉ាវពាក់ព័ន្ធនឹងការឆែកឆេរដែលមិនធ្លាប់មានពីមុនមក ក្នុងលំនៅដ្ឋានរបស់អតីតប្រធានាធិបតី បានអង្រួនពិភពនយោបាយចាប់តាំងពីថ្ងៃចន្ទមក ហើយក្រសួងយុត្តិធម៌កំពុងរងសម្ពាធកាន់តែខ្លាំងឡើង ឲ្យពន្យល់អំពីការសម្រេចចិត្តរបស់ខ្លួន។

លោក Garland បាននិយាយថា គាត់មិនអាចបង្ហាញព័ត៌មានលម្អិតបន្ថែមអំពីអ្វីដែលជំរុញឲ្យមានការប្រមាញ់នោះទេ ប៉ុន្តែប្រភពជាច្រើនបានប្រាប់កាសែត Washington Post ថា ប្រតិបត្តិការនោះគឺពាក់ព័ន្ធនឹងអាវុធនុយក្លេអ៊ែរ។
ទោះបីជាយ៉ាងណាក៏ដោយ គេមិនបាននិយាយទេថា តើវាពាក់ព័ន្ធនឹងកម្មវិធីនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិកឬ របស់ប្រទេសផ្សេង៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ អគ្គមេធាវីអាមេរិក ចេញមុខបញ្ជាក់ ពាក់ព័ន្ធការឆែកឆេរផ្ទះលោក Trump
-
ព័ត៌មានជាតិ១៩ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


