ព័ត៌មានអន្ដរជាតិ
FBI យកបានឯកសារសម្ងាត់បំផុត ក្នុងការឆែកឆេរផ្ទះលោក ត្រាំ
យោងតាមដីកាឆែកឆេរ, FBI យកបានសំណុំឯកសារចំនួន១១ ក្នុងការវាយឆ្មក់ផ្ទះនៅ Florida របស់អតីតប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក្នុងសប្តាហ៍នេះ។

ឃ្លាំងសម្ងាត់នោះ រួមមានទាំងឯកសារ ដាក់សញ្ញាថា “TS/SCI” ដែលសម្គាល់ជាសម្ភារសម្ងាត់កំពូល ដែលអាចបណ្តាលឲ្យខូចខាតធ្ងន់ធ្ងរ ដល់សន្តិសុខជាតិរបស់សហរដ្ឋអាមេរិកផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយ លោក ត្រាំ បានបដិសេធរាល់ការធ្វើខុស។

នេះគឺជាលើកទីមួយហើយ ដែលផ្ទះរបស់អតីតប្រធានាធិបតី ត្រូវបានឆែកឆេរនៅក្នុងការស៊ើបអង្កេតព្រហ្មទណ្ឌ។
ប្រអប់ដាក់របស់របរជាង ២០ ត្រូវបានថតកាលពីថ្ងៃចន្ទទី០៨ខែសីហា រួមទាំងរូបថតមួយអាល់ប៊ុម, កំណត់ហេតុសរសេរដោយដៃ, ព័ត៌មានមិនជាក់លាក់អំពីប្រធានាធិបតីបារាំង និងលិខិតបញ្ជាក់ដែលសរសេរក្នុងនាមសម្ព័ន្ធមិត្តដ៏យូរអង្វែងរបស់លោក ត្រាំ គឺលោក Roger Stone ផងដែរ។

ដីកាបង្ហាញថា ភ្នាក់ងារ FBI កំពុងរកមើលការរំលោភដែលអាចកើតមាន លើច្បាប់ចារកម្មដែលចែងថា វាជារឿងខុសច្បាប់ក្នុងការរក្សា ឬបញ្ជូនព័ត៌មានសន្តិសុខជាតិដែលមានគ្រោះថ្នាក់។
ដីកាបានកត់សម្គាល់ថា ទីតាំងដែលត្រូវបានឆែកឆេរនៅ Mar-a-Lago គឺរួមមានទាំងតំបន់មួយដែលគេហៅថា “ការិយាល័យ៤៥” និងបន្ទប់ស្តុកទុកផងដែរ ប៉ុន្តែមិនមែនជាបន្ទប់ភ្ញៀវឯកជនដែលត្រូវបានប្រើប្រាស់ដោយលោក Trump និងបុគ្គលិករបស់គាត់នោះទេ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ប្រភពបង្ហើបថា FBI ឆែកឆេរផ្ទះលោក ត្រាំ ដើម្បីស្វែងរកឯកសារសម្ងាត់ ទាក់ទងអាវុធនុយក្លេអ៊ែរ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


