ព័ត៌មានអន្ដរជាតិ
លោក Zelensky ថា អ៊ុយក្រែន នឹងបន្តប្រយុទ្ធជាមួយ រុស្ស៊ី ដល់ទីអវសាន (មានវីដេអូ)
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានសន្យាក្នុងសុន្ទរកថានាទិវាឯករាជ្យជាតិលើកទី ៣១ ថា ប្រទេសរបស់លោកនឹងប្រយុទ្ធជាមួយសង្គ្រាមលុកលុយរបស់រុស្ស៊ី “រហូតដល់ទីអវសាន” ហើយក៏នឹងមិនធ្វើ “សម្បទាន ឬការសម្រុះសម្រួលណាមួយ” ជាមួយទីក្រុងមូស្គូផងដែរ ។

លោក Zelensky បាននិយាយនៅក្នុងសុន្ទរកថាតាមវីដេអូមួយថា “យើងមិនខ្វល់ថា អ្នកមានកងទ័ពអ្វីនោះទេ យើងខ្វល់តែលើទឹកដីរបស់យើងប៉ុណ្ណោះ ។ យើងនឹងតស៊ូប្រយុទ្ធដើម្បីអ៊ុយក្រែនរហូតដល់ទីបញ្ចប់” ។
លោកបានបន្តថា “យើងបានតស៊ូយ៉ាងខ្លាំងក្លាអស់រយៈពេល ៦ ខែកន្លងមកនេះ ។ វាជាការលំបាក ប៉ុន្តែយើងបានក្តាប់កណ្តាប់ដៃរបស់យើង ហើយយើងកំពុងតស៊ូដើម្បីជោគវាសនាប្រទេសរបស់យើង” ។

លោក Zelensky បញ្ជាក់ថា “រាល់ថ្ងៃថ្មីគឺជាហេតុផលដែលយើងមិនត្រូវបោះបង់ទឹកដីរបស់យើង ។ បន្ទាប់ពីដំណើរដ៏វែងឆ្ងាយបែបនេះ យើងសូមឆ្លើយថា “ទេ” ចំពោះការបដិសេធមិនបន្តប្រយុទ្ធដល់ទីបញ្ចប់នោះ” ។
គួរបញ្ជាក់ថា ថ្ងៃពុធ ទី២៤ ខែសីហានេះ គឺមានរយៈពេល ៦ ខែហើយគត់ ចាប់តាំងពីកងកម្លាំងរុស្ស៊ីបើកប្រតិបត្តិយោធាពិសេសលុកលុយលើអ៊ុយក្រែន ហើយក៏ជាទិវាឯករាជ្យរបស់អ៊ុយក្រែនផងដែរ ក្រោយប្រកាសចាកចេញពីសហភាពសូវៀតនៅថ្ងៃទី ២៤ ខែសីហា ឆ្នាំ ១៩៩១ ៕
សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Al Jazeera
ចុចអាន ៖ អ៊ុយក្រែន ហាមប្រាមការប្រារព្ធទិវាឯករាជ្យជាតិ ខ្លាច រុស្ស៊ី វាយប្រហារ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៥ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


