ព័ត៌មានអន្ដរជាតិ
លោក Zelensky ថា អ៊ុយក្រែនអាចក្លាយជា មជ្ឈមណ្ឌលថាមពលបៃតង សម្រាប់ អឺរ៉ុប ហើយឈប់ពឹងផ្អែកឧស្ម័នរុស្ស៊ី
លោក Volodymyr Zelensky បាននិយាយកាលពីថ្ងៃសុក្រថា អ៊ុយក្រែនអាចក្លាយជា “មជ្ឈមណ្ឌលថាមពលបៃតង” សម្រាប់អឺរ៉ុប និងជួយកាត់បន្ថយការពឹងផ្អែកលើឧស្ម័នរបស់រុស្ស៊ីបានទាំងស្រុងផងដែរ។

ប្រធានាធិបតីអ៊ុយក្រែនរូបនេះ បាននិយាយនៅក្នុងសារវីដេអូមួយដែលបានផ្សាយនៅឯវេទិកាសេដ្ឋកិច្ច Ambrosetti នៅ Cernobbio ភាគខាងជើងប្រទេសអ៊ីតាលីថា “យើងអាចជួយឲ្យមានស្ថិរភាពនៃការប្រើប្រាស់ថាមពលនៅក្នុងប្រទេសជិតខាង និងនៅអឺរ៉ុប ហើយនេះអាចកាត់បន្ថយសម្ពាធរបស់រុស្ស៊ីមកលើអឺរ៉ុប” ។
លោកបាននិយាយថា “រហូតមកដល់ពេលនេះ ទោះបីជាមានការលំបាកក៏ដោយ យើងអាចនាំចេញថាមពលស្មើនឹង ៨ភាគរយ នៃតម្រូវការរបស់អ៊ីតាលី” ។ លើសពីនេះ អ៊ុយក្រែនអាចក្លាយជាមជ្ឈមណ្ឌលថាមពលបៃតងសម្រាប់អឺរ៉ុបខណៈយើងមានសក្ដានុពលដ៏អស្ចារ្យ ក្នុងការអភិវឌ្ឍថាមពលកកើតឡើងវិញ និងអ៊ីដ្រូសែនពណ៌បៃតង។”

លោក Zelensky ក៏បានបន្ថែមផងដែរថា “អ៊ុយក្រែនត្រៀមខ្លួនជាស្រេចដើម្បីបង្កើនការនាំចេញអគ្គិសនីទៅកាន់បណ្ដាប្រទេសសហភាពអឺរ៉ុប” ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃការអនុញ្ញាតឲ្យរោងចក្រនុយក្លេអ៊ែរ Zaporizhzhia ដំណើរការដោយសុវត្ថិភាព និងបន្តភ្ជាប់ទៅបណ្ដាញអគ្គិសនីអ៊ុយក្រែន៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖អ៊ុយក្រែន ព្រមានពីការធ្លាក់ចុះទិន្នផលគ្រាប់ធញ្ញជាតិ កាន់តែច្រើននៅឆ្នាំក្រោយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៣ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


