Connect with us

ព័ត៌មានអន្ដរជាតិ

ថៃទទួលស្គាល់ស្ថានភាពរាតត្បាតកូវីដ ១៩ ពេលនេះធ្ងន់ធ្ងរមិនធ្លាប់មាន ក្រោយរកឃើញថ្មី ១២១នាក់

បានផុស

នៅ

មជ្ឈមណ្ឌលរដ្ឋបាលស្ថានភាពកូវីដ ១៩ របស់ប្រទេសថៃ CCSA នៅ​ថ្ងៃ​ច័ន្ទដើមសប្តាហ៍នេះ បាន​ទទួល​ស្គាល់​ថា ស្ថានភាព​រាតត្បាត​ជំងឺកូវីដ ១៩ ទូទាំង​ប្រទេស​ គឺ​ធ្ងន់ធ្ងរ​ជាង​រលក​រាតត្បាត​ទី១ ទៅទៀត ក្រោយមនុស្ស ១២១នាក់ ត្រូវ​គេ​រកឃើញ​ឆ្លងកូវីដថ្មី ក្នុង​នោះ ៩៤នាក់ ឆ្លង​ក្នុង​សហគមន៍ ពាក់​ព័ន្ធ​ការ​ផ្ទុះ​នៅ​ផ្សារ​បង្គារ ក្នុង​ខេត្ត​សាមុត សាខន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវេជ្ជបណ្ឌិត Taweesilp Visanuyothin អ្នកនាំ​ពាក្យ CCSA បាននិយាយថា ចំនួនអ្នក​ឆ្លងក្នុង​សហគមន៍ បាន​ហក់​ឡើង​លើស​មួយពាន់​នាក់ ត្រឹម​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃប៉ុណ្ណោះ ដោយលោកថែម​ទាំង​ប្រកាស​ថា ការរាតត្បាត​ពេល​នេះ គឺ​ធ្ងន់ធ្ងរខ្លាំង​ជារលក​រាតត្បាតលើកទី១ ដែល​ផ្ទុះកាល​ពី​ដើម​ឆ្នាំ។

កាល​ពី​ថ្ងៃ​អាទិត្យ មនុស្ស​ ១២១នាក់ បាន​ឆ្លង​កូវីដ ១៩ ក្នុងនោះ ៩៤នាក់ ជាឆ្លង​ក្នុង​សហគមន៍ នាំ​ឲ្យ​តួលេខ​ឆ្លង​សរុបកើនឡើង ៦១៤១នាក់ គឺកើនជិត ២០០០នាក់ ត្រឹម​ប៉ុន្មាន​ថ្ងៃ​ បើ​ធៀបទៅ​និងតួលេខ​ឆ្លងមុន​ផ្ទុះ​ការរាតត្បាតនៅសាមុត សាខន ដែល​មាន​ត្រឹម ៤៣៣១នាក់។

មកទល់​នឹង​ពេល​នេះ ការ​រាតត្បាត​ចេញ​ពី​ផ្សារបង្គារ នៅសាមុត សាខន បាន​រីករាលដាល់​ដល់ ៣៨ខេត្ត/ក្រុង ទូទាំងប្រទេស​នេះ៕

ប្រែសម្រួល៖ សុភា
ប្រភព៖ Bangkok Post

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

រាជធានី​ភ្នំពេញ​និង​រដ្ឋធានី​វៀង​ចន្ទ ជំរុញ​ទំនាក់ទំនង​ការទូត​រវាង​ទីក្រុង​ទាំងពីរ​ឲ្យ​កាន់តែ​ល្អប្រសើរ​មួយកម្រិត​ថែមទៀត

កីឡា៨ ម៉ោង មុន

ចូល​រួម​សាទរ​ ភ្នំពេញ​​ក្រោន​ ឈ្នះ​​ជើង​ឯក​លីគ​កំពូល​​កម្ពុជា​​២០២២

ព័ត៌មានជាតិ៨ ម៉ោង មុន

បណ្តា​រាជធានី​និង​រដ្ឋធានី​អាស៊ាន​ទទួល​បាន​បទពិសោធន៍​អភិវឌ្ឍ​ទីក្រុង​ជាច្រើន ដើម្បី​ប្រែ​ក្លាយទៅជា​ទីក្រុង​ឆ្លាត​វៃ​និង​មាន​ភាព​ធន់

ព័ត៌មានជាតិ៨ ម៉ោង មុន

លោកស្រី​បណ្ឌិត អ៊ី​រ៉ា​វាទី ជិន​ដ្រា​ដេ​វី កោត​ស​សើរ​អភិបាល​រាជធានី​ភ្នំពេញ​ចំពោះ​ការរៀបចំ​វេទិកា AMF និង​កិច្ចប្រជុំ MGMAC ឆ្នាំ​២០២២ ប្រកបដោយ​ភាពជោគជ័យ

ជីវិតកម្សាន្ដ៩ ម៉ោង មុន

អាយុ ៦០ឆ្នាំហើយ ស្ដេចកំប្លែង ​ទិនហ្វី នៅតែមាំទាំ ដើរលេងដូចយុវវ័យ

Sokha Hotels

ព័ត៌មានពេញនិយម