ព័ត៌មានអន្ដរជាតិ
ប៉ូលិសកាណាដា ចាប់បានជនសង្ស័យក្នុងការចាក់ប្រហារ ដែលសម្លាប់មនុស្ស ១០នាក់
ប៉ូលិសកាណាដា បានចាប់ខ្លួនជនសង្ស័យក្នុងហេតុការណ៍ចាក់ប្រហារដ៏រង្គាល ដែលបណ្តាលឲ្យមនុស្ស ១០ នាក់ស្លាប់ និង ១៨ នាក់ផ្សេងទៀតរងរបួស។

ការចាប់ខ្លួនលោក Myles Sanderson បានបញ្ចប់ការតាមប្រមាញ់ ដែលលាតសន្ធឹងលើខេត្តចំនួនបី ហើយបានជំរុញឲ្យមានសំណួរអំពីមូលហេតុដែលគាត់ត្រូវបានដោះលែងពីពន្ធនាគារ ទោះបីជាមានប្រវត្តិប្រើអំពើហិង្សាក៏ដោយ។
ប៉ូលិសនិយាយថា គាត់ត្រូវបានចាប់ខ្លួននៅក្នុងទីក្រុង Rosthern នៃខេត្ត Saskatchewan នៅម៉ោងប្រហែល ១៥:៣០ (ម៉ោងក្នុងស្រុក)។

ជនរងគ្រោះចំនួន១០នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដោយក្នុងនោះមាន៣នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។
ដំណឹងនៃការចាប់ខ្លួនជនសង្ស័យ បានកើតឡើងភ្លាមៗ បន្ទាប់ពីកាណាដា ផ្ញើសេចក្តីជូនដំណឹងដល់អ្នកប្រើប្រាស់ទូរស័ព្ទ កាលពីរសៀលថ្ងៃពុធ ដោយព្រមានប្រជាជននៅជិតក្រុង Wakaw ឲ្យរកកន្លែងលាក់ខ្លួនជាបន្ទាន់ ដោយសារតែបុរសម្នាក់ ដែលប្រដាប់ដោយកាំបិតត្រូវបានគេឃើញបើកបរនៅក្នុងតំបន់។

បងប្រុសរបស់ជនសង្ស័យគឺលោក Damien Sanderson ក៏ត្រូវបានចោទប្រកាន់ពីបទដើរតួនាទីក្នុងការវាយប្រហារកាលពីថ្ងៃអាទិត្យនៅតំបន់ដាច់ស្រយាលផងដែរ។
កាលពីថ្ងៃចន្ទ ប៉ូលិសបានរកឃើញសាកសពរបស់គាត់ ហើយឥឡូវកំពុងស៊ើបអង្កេតថា តើប្អូនប្រុសរបស់គាត់បានសម្លាប់គាត់អំឡុងពេលតាមប្រមាញ់មែនឬក៏អត់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ជនសង្ស័យម្នាក់ ក្នុងការចាក់ប្រហារនៅ កាណាដា ត្រូវគេប្រទះឃើញស្លាប់
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


