ព័ត៌មានអន្ដរជាតិ
បាក់ទំនប់ទឹកនៅ អាហ្វ្រិកខាងត្បូង ស្លាប់និងរបួសមនុស្សច្រើននាក់
ទីប្រជុំជន Jagersfontein នៃប្រទេសអាហ្វ្រិកខាងត្បូង ត្រូវបានទឹកជន់លិច បន្ទាប់ពីទំនប់នៃអណ្តូងរ៉ែពេជ្រក្បែរនោះ បានបាក់កាលពីព្រឹកថ្ងៃអាទិត្យទី១១ខែកញ្ញា។

ទឹកហូរសម្រុកដ៏ខ្លាំង បានបំផ្លាញផ្ទះសម្បែង រថយន្ត និងវាយប្រហារប្រជាពលរដ្ឋ។
មនុស្ស៣នាក់បានស្លាប់ និងជាង៤០នាក់រងរបួស ខណៈដែលទឹកបានហូរកាត់ទីប្រជុំជន។ នេះបើយោងតាមមជ្ឈមណ្ឌលជាតិគ្រប់គ្រងគ្រោះមហន្តរាយ អាហ្វ្រិកខាងត្បូង។

អ្នករបួសដែលភាគច្រើនបាក់ឆ្អឹង ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ សេវាសង្គ្រោះបន្ទាន់កំពុងធ្វើប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះ ខណៈអាជ្ញាធរសម្រេចជម្លៀសមនុស្សចេញពីទីប្រជុំជន។
ទោះបីជាយ៉ាងណាក៏ដោយ មូលហេតុនៃការបាក់ទំនប់នេះ គេមិនទាន់ដឹងនៅឡើយទេ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sputnik
ចុចអាន៖ ថៃ ព្រមានគ្រោះទឹកជំនន់ ជន់លិចទូទាំងប្រទេស
-
កីឡា១៧ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


