ព័ត៌មានអន្ដរជាតិ
ទៀតហើយ! ដោយសារវិបត្តិសេដ្ឋកិច្ច ពលរដ្ឋអ៊ីតាលី ចេញតវ៉ាប្រឆាំងវិធានការការពារកូវីដរលកទី២
ការតវ៉ា បានផ្ទុះឡើងទូទាំងប្រទេសអ៊ីតាលី ក្រោយរដ្ឋាភិបាល ចេញការរឹតបន្តឹងគម្លាតសង្គមថ្មី ក្នុងចេតនាទប់ស្កាត់រលកទី២ នៃជំងឺកូវីដ ១៩។

ការតវ៉ា ដែលចាប់ផ្តើមកាលពីថ្ងៃច័ន្ទបាន ឈានដល់ផ្ទុះហឹង្សាដាក់គ្នារវាងបាតុករ និងកម្លាំងរក្សាសន្តិសុខ ដោយមានទាំងការគប់ដបសាំងទៅលើកងកម្លាំងទៀតផង។
ការប៉ះទង្គិចគ្នានេះ កើតឡើងក្នុងទីក្រុង Milan និងទីក្រុង Turin ខណៈប៉ូលីសបានប្រើឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបំបែកហ្វូងបាតុករ ស្របពេលមនុស្សរាប់ម៉ឺននាក់ចាប់ផ្តើមប្រមូលផ្តុំគ្នានៅកណ្តាលទីក្រុង Napoli។
ការតវ៉ានេះ ផ្ទុះចេញពីបម្រាមរឹតបន្តឹងថ្មី តម្រូវឲ្យភោជនីយដ្ឋាន បារ ក្លិបហាត់ប្រាណ និងរោងភាពយន្ត ត្រូវបិទអាជីវកម្មរបស់ខ្លួននៅត្រឹមម៉ោង ១៨៖០០។

ហេតុផលនៅពីក្រោយការតវ៉ានេះ ដោយសារពលរដ្ឋអ៊ីតាលីភាគច្រើន សុទ្ធតែរងគ្រោះខ្លាំងដោយវិបត្តិសេដ្ឋកិច្ចបង្កពីរលកទី១ នៃជំងឺកូវីដ ១៩ ខណៈអាជីវកម្មតួចៗស្ទើរទូទាំងប្រទេស លើកឡើងថា ខ្លួនកំពុងក្រោកបន្តិចម្តងៗពីផលប៉ះពាល់រលកទី១ ហើយវិធានការថ្មីនេះ នឹងធ្វើឲ្យពួកគេក្ស័យធន់មិនខាន។
គួរបញ្ជាក់ថា អ៊ីតាលី ជាប្រទេសរងគ្រោះធ្ងន់ធ្ងរដំបូងបង្អស់នៅអឺរ៉ុប ចាប់តាំងពីមានការផ្ទុះរាតត្បាតកូវីដ ១៩ រលកទី១ ខណៈមកទល់នឹងពេលនេះ អ៊ីតាលី មានអ្នកឆ្លងកូវីដ ១៩ សរុប ៥៤២ ៧៨៩នាក់ និងស្លាប់ ៣៧ ៤៧៩នាក់៕
ប្រែសម្រួល៖ សុភា
ប្រភព៖ BBC
អត្ថបទពាក់ព័ន្ធ៖
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៥ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


