ព័ត៌មានអន្ដរជាតិ
ថៃ នឹងស្នើឲ្យ យូណេស្កូ ដាក់បញ្ចូលព្រះអង្គម្ចាស់ Bhumibol Adulyadej ទៅក្នុងបញ្ជី បុគ្គលឧត្ដុង្គឧត្ដមរបស់ពិភពលោក
ក្រសួងអប់រំថៃ នឹងស្នើឲ្យអង្គការ យូណេស្កូ ដាក់បញ្ចូលព្រះអង្គម្ចាស់ Bhumibol Adulyadej ទៅក្នុងបញ្ជីបុគ្គលឧត្ដុង្គឧត្ដមរបស់ពិភពលោក។

រដ្ឋមន្ត្រីក្រសួងអប់រំ លោកស្រី Trinuch Theinthong បាននិយាយកាលពីថ្ងៃចន្ទទី១៧ខែតុលាថា ក្រសួងរបស់លោកស្រីសង្ឃឹមថា ព្រះអង្គម្ចាស់នឹងត្រូវបានគេគោរពជាសកលចំពោះព្រះរាជកិច្ចដែលទ្រង់បានធ្វើសម្រាប់ប្រជារាស្រ្តរបស់ទ្រង់ ក៏ដូចជាសហគមន៍ពិភពលោកផងដែរ។
លោកស្រីបានលើកឧទាហរណ៍ថា ទស្សនវិជ្ជាសេដ្ឋកិច្ចរបស់ព្រះអង្គម្ចាស់ Bhumibol កំពុងត្រូវបានអនុម័តនៅទូទាំងពិភពលោក។ លោកស្រី Trinuch បន្តថា ក្រសួងរបស់លោកស្រី នឹងអំពាវនាវឲ្យអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (យូណេស្កូ) ដាក់បញ្ចូលព្រះអង្គម្ចាស់ Bhumibol ទៅក្នុងបញ្ជី មុនថ្ងៃគម្រប់ខួបមួយរយឆ្នាំរបស់ទ្រង់ ដែលនឹងត្រូវប្រារព្ធធ្វើឡើងនៅថ្ងៃទី ៥ខែធ្នូ ឆ្នាំ ២០២៧។

ស្របពេលជាមួយគ្នានោះ លោកបណ្ឌិត Atthapol Sangkhawasi លេខាធិការអចិន្ត្រៃយ៍នៃក្រសួងអប់រំ បាននិយាយថា អង្គការយូណេស្កូ បានពិចារណាឈ្មោះសម្រាប់ដាក់ក្នុងបញ្ជីបុគ្គលឧត្ដុង្គឧត្ដមរបស់ខ្លួនជារៀងរាល់ឆ្នាំ ហើយរហូតមកដល់ពេលនេះ មានឥស្សរជនថៃ ២ អង្គ/នាក់ហើយ ត្រូវបានបញ្ចូលទៅក្នុងបញ្ជី។
កាលពីខែវិច្ឆិកាឆ្នាំមុន យូណេស្កូបានដាក់ព្រះអង្គម្ចាស់ក្សត្រី Galayani Vadhana និងអ្នកនិពន្ធ និងជាអ្នកប្រាជ្ញដ៏ល្បីល្បាញ ឈ្មោះ Phrya Sisunthornwohan ចូលទៅក្នុងបញ្ជីនេះ។

ព្រះនាង Galayani Vadhana ដែលជាព្រះរាមរបស់ព្រះអង្គម្ចាស់ Bhumibol បានសោយទិវង្គតនៅឆ្នាំ ២០០៨ ក្នុងព្រះជន្ម ៨៤ ព្រះវស្សា រីឯព្រះអង្គម្ចាស់ Bhumibol បានសោយទិវង្គតនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ ក្នុងព្រះជន្ម ៨៨ព្រះវស្សា៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Nation
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


