ព័ត៌មានអន្ដរជាតិ
ចិន ព្រមានចាត់វិធានការក្តៅបើអង់គ្លេសបញ្ជូននាវាដឹកយន្តហោះចូលសមុទ្រចិនខាងត្បូង
ប្រទេសចិនបានព្រមានអង់គ្លេសនិងមហាអំណាចលោកខាងលិចដទៃទៀតប្រឆាំងនឹងការបញ្ជូននាវាចម្បាំងទៅកាន់សមុទ្រចិនខាងត្បូងដោយនិយាយថា ខ្លួននឹងចាត់វិធានការចាំបាច់ដើម្បីការពារអធិបតេយ្យភាពរបស់ខ្លួន។

ការព្រមាននេះបានកើតឡើងស្របពេលនាវាដឹកយន្តហោះថ្មីបំផុតរបស់ចក្រភពអង់គ្លេស HMS Queen Elizabeth គ្រោងនឹងត្រូវដាក់ពង្រាយទៅកាន់តំបន់នេះក្នុងរយៈពេលប៉ុន្មានខែខាងមុខដែលជាផ្នែកមួយនៃបេសកកម្មប្រតិបត្តិការលើកដំបូងរបស់ខ្លួន។
យោងតាមសារព័ត៌មាន Kyodo បានផ្សាយថា នាវានេះត្រូវបានគេរំពឹងថានឹងចូលរួមជាមួយកងនាវាចរអាមេរិកនិងជប៉ុននៅក្បែរកោះ Ryukyu របស់ជប៉ុនក្នុងពេលឆាប់ៗនៅដើមឆ្នាំ២០២១នេះ។
ក្នុងសន្និសីទសារព័ត៌មានប្រចាំខែនៅទីក្រុងប៉េកាំងកាលពីថ្ងៃព្រហស្បតិ៍ អ្នកនាំពាក្យក្រសួងការពារជាតិចិនលោក Tan Kefei ត្រូវបានគេសាកសួរអំពីផែនការនេះ។

លោកនិយាយថា “ភាគីចិនជឿជាក់ថា សមុទ្រចិនខាងត្បូងមិនគួរក្លាយជាសមុទ្រនៃការប្រកួតប្រជែងអំណាចដែលត្រួតត្រាដោយអាវុធនិងនាវាចម្បាំងឡើយ”។
លោកបានបន្ថែមថា “ប្រភពជាក់ស្តែងនៃការធ្វើទំនើបកម្មយោធាក្នុងសមុទ្រចិនខាងត្បូងគឺមកពីប្រទេសនៅខាងក្រៅតំបន់នេះដែលបញ្ជូននាវាចម្បាំងរបស់ពួកគេមកពីចម្ងាយរាប់ពាន់គីឡូម៉ែត្រដើម្បីបង្ហាញសាច់ដុំ”។
លោកបន្តថា “យោធាចិននឹងចាត់វិធានការចាំបាច់ដើម្បីការពារអធិបតេយ្យភាព សន្តិសុខនិងការអភិវឌ្ឍក៏ដូចជាសន្តិភាពនិងស្ថិរភាពនៅសមុទ្រចិនខាងត្បូង”។

គួរបញ្ជាក់ថា រដ្ឋនានារួមមានចិន តៃវ៉ាន់ ប្រ៊ុយណេ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីននិងវៀតណាមបានទាមទារផ្នែកខ្លះនៃសមុទ្រចិនខាងត្បូង។
ពាណិជ្ជកម្មពិភពលោកតម្លៃ៣.៤លានដុល្លារបានឆ្លងកាត់សមុទ្រនេះជារៀងរាល់ឆ្នាំពោលគឺស្មើនឹងប្រមាណ១ភាគ៣នៃពាណិជ្ជកម្មតាមសមុទ្រទូទាំងពិភពលោក៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ The Sun
ចុចអាន៖ ចិនបញ្ចូននាវាដឹកយន្តហោះ ទៅសមុទ្រចិនខាងត្បូង
ចុចអាន៖ ទ័ពជើងទឹករុស្ស៊ីនឹងចូលរួមក្នុងសមយុទ្ធលើកទី ១ ជាមួយនាវាអង្គការណាតូក្នុងរយៈពេលមួយទសវត្សរ៍
-
កីឡា១៦ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


