ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ព្រមាន កំណត់គោលដៅលើ ផ្កាយរណបពាណិជ្ជកម្មរបស់ លោកខាងលិច (មានវីដេអូ)
មន្ត្រីជាន់ខ្ពស់ម្នាក់នៅក្រសួងការបរទេសរុស្ស៊ី និយាយថា ផ្កាយរណបពាណិជ្ជកម្មពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត អាចក្លាយជាគោលដៅស្របច្បាប់សម្រាប់រុស្ស៊ី ប្រសិនបើពួកគេចូលរួមក្នុងសង្គ្រាមនៅអ៊ុយក្រែន។

ក្នុងឆ្នាំ១៩៥៧ ប្រទេសរុស្ស៊ី បានបាញ់បង្ហោះផ្កាយរណប Sputnik 1 ដែលជាផ្កាយរណបបង្កើតដោយមនុស្សដំបូងគេ ដែលបានទៅដល់ទីអវកាស ហើយនៅឆ្នាំ១៩៦១ រុស្ស៊ី បានបញ្ជូនមនុស្សលើកដំបូងនៅក្នុងលំហអាកាស។ រឿងទាំងនេះ បង្ហាញថា ទីក្រុងមូស្គូ ក៏មានសមត្ថភាពវាយប្រហារលើលំហអាកាស ដូចសហរដ្ឋអាមេរិក និងចិនដែរ។
ហើយនៅឆ្នាំ២០២១ រុស្ស៊ីបានបាញ់បង្ហោះកាំជ្រួចប្រឆាំងផ្កាយរណប ដើម្បីបំផ្លាញផ្កាយរណបមួយរបស់ខ្លួនផ្ទាល់។

លោក Konstantin Vorontsov អនុប្រធាននាយកដ្ឋានសម្រាប់ការមិនរីកសាយភាយ និងគ្រប់គ្រងអាវុធ នៃក្រសួងការបរទេសរុស្ស៊ី បានប្រាប់អង្គការសហប្រជាជាតិថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត កំពុងព្យាយាមប្រើប្រាស់ទីអវកាស ដើម្បីពង្រឹងការគ្រប់គ្រងរបស់លោកខាងលិច។
លោក Vorontsov និយាយថា ការប្រើប្រាស់ផ្កាយរណបលោកខាងលិច ដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងសង្រ្គាមនៅអ៊ុយក្រែន គឺជានិន្នាការដ៏គ្រោះថ្នាក់បំផុត។ ហេដ្ឋារចនាសម្ព័ន្ធពាក់កណ្តាលស៊ីវិល អាចជាគោលដៅស្របច្បាប់សម្រាប់ការវាយប្រហារសងសឹក។ ការប្រើប្រាស់ផ្កាយរណបបែបនេះរបស់ខាងលិច ដើម្បីគាំទ្រអ៊ុយក្រែនគឺជា ការបង្កហេតុ។

យ៉ាងណាក្តី លោក Vorontsov មិនបាននិយាយពីក្រុមហ៊ុនផ្កាយរណបជាក់លាក់ណាមួយទេ ថ្វីបើលោក Elon Musk ធ្លាប់និយាយកាលពីដើមខែនេះថា ក្រុមហ៊ុន SpaceX របស់គាត់ នឹងបន្តផ្តល់មូលនិធិដល់សេវាអ៊ីនធឺណិត Starlink របស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែនក៏ដោយ។
គួរបញ្ជាក់ថា សង្រ្គាមនៅអ៊ុយក្រែន បានសម្លាប់មនុស្សរាប់ម៉ឺននាក់ បំផ្លាញការស្តារឡើងវិញនៃសេដ្ឋកិច្ចសកលក្រោយកូវីដ និងបង្កឲ្យមានការប្រឈមមុខដាក់គ្នាយ៉ាងធ្ងន់ធ្ងរជាមួយលោកខាងលិច ចាប់តាំងពីវិបត្តិមីស៊ីលគុយបាឆ្នាំ១៩៦២មក៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Reuters
ចុចអាន៖ ពូទីន បញ្ជាក់ថា អាវុធ ដែលលោកខាងលិច ផ្តល់ ទៅឲ្យ អ៊ុយក្រែន បានធ្លាយដល់ ទីផ្សារ ងងឹត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២២ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


