ព័ត៌មានអន្ដរជាតិ
កុមារអាយុចន្លោះ១២ទៅ១៦ឆ្នាំងាយនឹងចម្លងរាលដាលជំងឺកូវីដខ្លាំងជាងក្រុមដទៃរហូតដល់ទៅ៧ដងឯណោះ
អ្នកវិទ្យាសាស្រ្តរដ្ឋាភិបាលអង់គ្លេសបានអះអាងថា កុមារដែលមានអាយុចន្លោះពី១២ទៅ១៦ឆ្នាំទំនងជាធ្វើឲ្យជំងឺកូវីដ១៩រីករាលដាលខ្លាំងជាងក្រុមអាយុដទៃទៀត។

ជាមួយនឹងការបើកអនុវិទ្យាល័យភាគច្រើនឡើងវិញបន្ទាប់ពីថ្ងៃឈប់សម្រាកបុណ្យណូអែល អ្នកជំនាញបាននិយាយថា កុមារអាយុចន្លោះពី១២ទៅ១៦ឆ្នាំទំនងជានាំការឆ្លងចូលក្នុងគ្រួសារខ្លាំងជាងមនុស្សក្រុមអាយុដទៃទៀតរហូតដល់ទៅ៧ដងឯណោះ។
លោកសាស្រ្តាចារ្យ Sir Mark Walport នៅក្រុមប្រឹក្សាវិទ្យាសាស្ត្រដើម្បីភាពអាសន្ន (SAGE) បាននិយាយថា វាច្បាស់ណាស់ថាវីរុសកូរ៉ូណាបម្លែងខ្លួនប្រភេទថ្មីកំពុងឆ្លងរាលដាលយ៉ាងឆាប់រហ័សហើយវានឹងពិបាកគ្រប់គ្រងបើគ្មានការរឹតត្បិតខ្លាំងទេនោះ។

គាត់បានប្រាប់កម្មវិធី Andrew Marr Show របស់ BBC ថា “យើងដឹងថា ការឆ្លងកើតឡើងនៅតាមសាលារៀន។ យើងដឹងថាមនុស្សម្នាក់អាយុចន្លោះពី១២ទៅ១៦ឆ្នាំងាយនឹងចម្លងរោគចូលក្នុងគ្រួសារខ្លាំងជាងមនុស្សក្រុមអាយុដទៃទៀតរហូតដល់ទៅ៧ដងឯណោះ។ ហើយយើងដឹងថា មានការធ្លាក់ចុះតិចតួចនៃករណីឆ្លងក្នុងចំណោមកុមារនៅសាលារៀនបន្ទាប់ពីឆមាសទីមួយប៉ុន្តែវាបានកើនឡើងម្តងទៀតនៅពេលពួកគេត្រឡប់មកសាលារៀនវិញ”។

លោកនាយករដ្ឋមន្រ្តី Boris Johnson កំពុងជំរុញឲ្យឪពុកម្តាយបញ្ជូនកូនៗរបស់ពួកគេត្រឡប់ទៅសាលារៀនវិញប៉ុន្តែក្រុមប្រឹក្សាមូលដ្ឋានមួយចំនួនកំពុងអំពាវនាវឲ្យរដ្ឋាភិបាលពន្យារពេលបើកទ្វារ។
រដ្ឋមន្រ្តីក្រសួងអប់រំលោក Gavin Williamson បាននិយាយថា សាលាមធ្យមសិក្សានៅក្នុងតំបន់ចំនួន៦០អាចនៅតែបិទទ្វារដល់សិស្សភាគច្រើនបន្ទាប់ពីថ្ងៃទី១៨ខែមករា៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Star
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


