ព័ត៌មានអន្ដរជាតិ
អាមេរិក បញ្ជាក់ជាថ្មីរឿងថា រុស្ស៊ី ត្រៀមប្រើអាវុធនុយក្លេអ៊ែរនៅ អ៊ុយក្រែន
អ្នកនាំពាក្យសេតវិមានលោក John Kirby បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃពុធថា សហរដ្ឋអាមេរិកមិនបានឃើញសញ្ញាណាមួយដែលថា ប្រទេសរុស្ស៊ីកំពុងត្រៀមប្រើប្រាស់អាវុធនុយក្លេអ៊ែររបស់ខ្លួននៅក្នុងជម្លោះជាមួយអ៊ុយក្រែននោះទេ ។

លោក Kirby បាននិយាយថា “យើងដឹងច្បាស់តាំងពីដំបូងមកម្ល៉េះថា ការអត្ថាធិប្បាយរបស់រុស្ស៊ីអំពីសក្តានុពលនៃការប្រើប្រាស់អាវុធនុយក្លេអ៊ែ គឺស្ថិតក្នុងភាពមិនប្រាកដប្រជា ។ ទោះយ៉ាងណា យើងក៏មានការព្រួយបារម្ភ និងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះបញ្ហានេះផងដែរ” ។
អ្នកនាំពាក្យរូបនេះបញ្ជាក់ទៀតថា “យើងបន្តតាមដានរឿងនេះឲ្យបានល្អបំផុតដែលយើងអាចធ្វើបាន បើទោះជាយើងមិនឃើញមានសញ្ញាណាមួយដែលបង្ហាញថា រុស្ស៊ីកំពុងរៀបចំសម្រាប់ការប្រើប្រាស់អាវុធបែបនេះក៏ដោយ” ។

ទន្ទឹមនោះ កាសែត New York Times ក៏បានចុះផ្សាយអត្ថបទមួយកាលពីថ្ងៃពុធដែរថា “ឧត្តមសេនីយ៍រុស្ស៊ីមួយចំនួនបានពិភាក្សាអំពីពេលវេលា និងរបៀបដែលទីក្រុងមូស្គូអាចប្រើអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រនៅអ៊ុយក្រែន ប៉ុន្តែមិនមានវត្តមានលោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន ក៏ដោយ” ។
នេះមិនមែនជាលើកទីមួយទេ ដែលសេតវិមានបានធ្វើសេចក្តីថ្លែងការណ៍បែបនេះ ខណៈកាលពីខែមុន លោក Kirby ក៏បាននិយាយដែរថា ទីក្រុងវ៉ាស៊ីនតោនមិនឃើញសញ្ញាណាមួយបង្ហាញពីរុស្ស៊ីកំពុងរៀបចំដាក់ពង្រាយអាវុធនុយក្លេអ៊ែរនោះទេ ។

ការគំរាមកំហែងនៃសង្គ្រាមនុយក្លេអ៊ែរ បានក្លាយជាប្រធានបទក្តៅមួយនាពេលថ្មីៗនេះ បន្ទាប់ពីលោក ពូទីន បានប្តេជ្ញាការពារទឹកដី និងប្រជាជនរុស្ស៊ីដោយប្រើកម្លាំង និងធនធានទាំងអស់ដែលមានកាលពីចុងខែកញ្ញា ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ RT
ចុចអាន ៖ រុស្ស៊ី អំពាវនាវឲ្យមហាអំណាចនុយក្លេអ៊ែរទាំង៥ រារាំងការប្រើប្រាស់អាវុធប្រល័យលោក
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៨ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


