Connect with us

ព័ត៌មានអន្ដរជាតិ

អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន ចោទមនុស្ស៣នាក់ ពាក់ព័ន្ធផែនការធ្វើឃាតគាត់ 

បានផុស

នៅ

នៅថ្ងៃសៅរ៍ទី០៥ខែវិច្ឆិកានេះ អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Imran Khan បានចោទប្រកាន់អ្នកស្នងតំណែងរបស់គាត់ថា ជាប់ពាក់ព័ន្ធក្នុងផែនការសម្លាប់គាត់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Imran Khan

លោក Khan បានប្រាប់អ្នកសារព័ត៌មានថា លោក Shehbaz Sharif ដែលជំនួសតំណែងគាត់ជានាយករដ្ឋមន្ត្រី ក្រោយការបោះឆ្នោតសម្តែងសេចក្តីមិនទុកចិត្តកាលពីខែមេសា គឺជាប់ពាក់ព័ន្ធក្នុងផែនការដែលរួមដៃជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ Rana Sanaullah និងមេបញ្ជាការកងទ័ពជាន់ខ្ពស់មួយរូបទៀត។

លោក Khan បាននិយាយនៅក្នុងការបង្ហាញខ្លួនជាសាធារណៈលើកដំបូង ចាប់តាំងពីការវាយប្រហារកាលពីថ្ងៃព្រហស្បតិ៍ថា “អ្នកទាំងបីបានសម្រេចចិត្តសម្លាប់ខ្ញុំ ហើយខ្មាន់កាំភ្លើងពីរនាក់មានជាប់ពាក់ព័ន្ធក្នុងរឿងនេះ”។

លោក Shehbaz Sharif

ទោះបីជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលបានបដិសេធចំពោះការចូលរួមណាមួយ ហើយបានស្តីបន្ទោសការប៉ុនប៉ងធ្វើឃាតនេះ ទៅលើខ្មាន់កាំភ្លើងសាសនាជ្រុលនិយម។

គួរបញ្ជាក់ថា ការវាយប្រហារលើក្បួនរថយន្តរបស់លោក Khan ដែលសម្លាប់បុរសម្នាក់ និងរបួសយ៉ាងតិច១០នាក់ បានបង្កើនភាពតានតឹងនៅក្នុងវិបត្តិនយោបាយដែលបានញាំញីប្រទេសអាស៊ីខាងត្បូងមួយនេះ ចាប់តាំងពីការបណ្តេញលោក Khan ក្នុងខែមេសាមក៕

ប្រែសម្រួល៖ Vann​ Vann

ប្រភព៖ CNA

ចុចអាន៖ ខ្មាន់កាំភ្លើង ប្រាប់មូលហេតុដែលខ្លួនប៉ុនប៉ងធ្វើឃាត អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម