ព័ត៌មានអន្ដរជាតិ
តើ ណាតូ នឹងធ្វើម្តេចពេលមីស៊ីល ធ្លាក់នៅក្នុងទឹកដីសមាជិករបស់ខ្លួន
ប្រទេសប៉ូឡូញបានបញ្ជាឲ្យយោធារបស់ខ្លួនប្រុងជើងការខ្ពស់ ហើយកំពុងពិភាក្សាថាតើត្រូវយកមាត្រា ៤ របស់អង្គការណាតូ មកប្រើដែរឬទេ។

រដ្ឋាភិបាលប៉ូឡូញ កំពុងតែស៊ើបអង្កេតពីមូលហេតុនៃការផ្ទុះនៅភូមិមួយក្បែរព្រំដែនជាប់អ៊ុយក្រែន ដែលទីក្រុងកៀវបានស្តីបន្ទោសទៅលើរុស្ស៊ី។

មាត្រា ៤ គឺជាយន្តការមួយដែលនឹងត្រូវលើកយកមក ក្នុងករណីសមាជិកណាតូណាមួយ មានអារម្មណ៍ថារងការគំរាមកំហែង។ វាតម្រូវឲ្យមានការពិគ្រោះយោបល់ជាមួយរដ្ឋជាសមាជិកចំនួន២៩ផ្សេងទៀត និងការសម្រេចចិត្តជាឯកច្ឆន្ទលើវិធីបន្ត។ វាខុសពីមាត្រា៥ ដែលមានកាតព្វកិច្ចឲ្យប្លុកនេះ ការពារសមាជិកដែលរងការវាយប្រហារពីខាងក្រៅ។

អ្នកនាំពាក្យរដ្ឋាភិបាលប៉ូឡូញ លោក Piotr Mueller បានអំពាវនាវដល់សាធារណជន និងប្រព័ន្ធផ្សព្វផ្សាយ កុំផ្សាយព័ត៌មានដែលមិនច្បាស់ ហើយនិយាយថា លោកនឹងមិនឆ្លើយសំណួរណាមួយបន្ថែមទៀតអំពីឧបទ្ទវហេតុនេះទេ រហូតដល់មានការជូនដំណឹងបន្ថែម។

ស្របពេលជាមួយគ្នានោះ អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បាននិយាយថា សមាជិកទាំង៣០របស់ប្លុកនេះ កំពុងពិគ្រោះយោបល់ អំពីឧប្បត្តិហេតុនៅក្នុងប្រទេសប៉ូឡូញ ហើយការពិតនឹងត្រូវបានលាតត្រដាង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ មីស៊ីលផលិតដោយរុស្ស៊ីធ្លាក់នៅប៉ូឡូញ សម្លាប់មនុស្ស២នាក់ តែក្រុងមូស្គូ បដិសេធ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


