ព័ត៌មានអន្ដរជាតិ
បុគ្គលិកសុខាភិបាលព័រទុយហ្គាល់ ស្លាប់ក្រោយចាក់វ៉ាក់សាំងកូវីដបាន២ថ្ងៃ
បុគ្គលិកសុខាភិបាលព័រទុយហ្គាល់ម្នាក់បានស្លាប់ ២ថ្ងៃបន្ទាប់ពីចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩របស់ក្រុមហ៊ុន Pfizer។
លោកស្រី Sonia Acevedo អាយុ៤១ឆ្នាំបានទទួលមរណភាពនៅឯផ្ទះក្នុងថ្ងៃចូលឆ្នាំថ្មីពោលគឺ៤៨ម៉ោងបន្ទាប់ពីទទួលបានវ៉ាក់សាំង។ ការធ្វើកោសល្យវិច័យត្រូវបានគេរំពឹងថានឹងធ្វើឡើងនៅថ្ងៃនេះឬថ្ងៃស្អែក។

ស្រ្តីកូន២រូបនេះដែលបានធ្វើការផ្នែកពេទ្យកុមារនៅវិទ្យាស្ថានវិជ្ជាសាស្ត្រខាងដុំពកព័រទុយហ្គាល់ (IPO) ក្នុងទីក្រុង Porto មិនត្រូវបានគេនិយាយថា រងផលប៉ះពាល់អវិជ្ជមានណាមួយទេបន្ទាប់ពីទទួលថ្នាំបង្ការ។
ឪពុករបស់លោកស្រី Acevedo ឈ្មោះ Abilio Acevedo បានប្រាប់សារព័ត៌មាន Correio da Manha របស់ព័រទុយហ្គាល់ថា “នាងមិនមានបញ្ហាសុខភាពឡើយ។ នាងចាក់វ៉ាក់សាំងកូវីដប៉ុន្តែនាងមិនមានរោគសញ្ញាអ្វីទាំងអស់។ ខ្ញុំមិនដឹងថាមានអ្វីកើតឡើងទេ។ ខ្ញុំគ្រាន់តែចង់បានចម្លើយប៉ុណ្ណោះ។ ខ្ញុំចង់ដឹងថាតើអ្វីដែលនាំឲ្យកូនស្រីរបស់ខ្ញុំស្លាប់”។
និយោជិករបស់លោកស្រី Acevedo បានបញ្ជាក់ថា ស្ត្រីដែលស្លាប់គឺត្រូវបានគេចាក់វ៉ាក់សាំងប្រឆាំងនឹងមេរោគឆ្លងកាលពីថ្ងៃទី៣០ខែធ្នូហើយនិយាយថា ពួកគេមិនត្រូវបានគេជូនដំណឹងអំពីផលប៉ះពាល់ណាមួយនៅពេលដែលនាងចាក់វ៉ាក់សាំងឬប៉ុន្មានម៉ោងក្រោយមកឡើយ។

បុគ្គលិកសុខាភិបាលរូបនេះគឺជាម្នាក់ក្នុងចំណោមបុគ្គលិក IPO ចំនួន៥៣៨នាក់ដែលបានទទួលវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer-BioNTech។
ក្រសួងសុខាភិបាលព័រទុយហ្គាល់ក៏ត្រូវបានជូនដំណឹងអំពីរឿងនេះផងដែរ។
ប្រទេសព័រទុយហ្គាល់ដែលមានប្រជាជនត្រឹមតែជាង១០លាននាក់ប៉ុណ្ណោះ បានរាយការណ៍ថាមានមនុស្សស្លាប់ដោយសារជំងឺកូវីដ១៩ចំនួន៧,១១៨នាក់និងឆ្លងជាង៤២៧,០០០ករណី៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Mail
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


