ព័ត៌មានអន្ដរជាតិ
តួកគី អាចវាយប្រហារ ស៊ីរី តាមផ្លូវគោកវិញម្ដង ក្រោយសម្រេចប្រតិបត្តិការតាមអាកាស
ប្រព័ន្ធផ្សព្វផ្សាយរបស់តួកគីបានរាយការណ៍ថា ការជោគជ័យវាយប្រហារតាមផ្លូវអាកាសលើក្រុមឃឺដនៅទឹកដីស៊ីរី អាចជាជំហ៊ានដំបូងឲ្យប្រទេសតួកគីឆ្ពោះទៅរកប្រតិបត្តិការតាមផ្លូវគោកផ្ទាល់តែម្ដង ។

បើតាមប្រព័ន្ធផ្សព្វផ្សាយឃឺដផ្សាយថា ប្រទេសតួកគីបានបើកការវាយប្រហារតាមអាកាសម្តងទៀតប្រឆាំងនឹងទីក្រុង Kobani ភាគខាងជើងប្រទេសស៊ីរី ។
ដោយឡែកកាលពីថ្ងៃចន្ទកាសែតតួកគីរាយការណ៍ថា គោលដៅភេរវករចំនួន ៨៩ ត្រូវបានកម្ទេច អំឡុងពេលប្រតិបត្តិការផ្លូវអាកាសនៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់ ហើយមេដឹកនាំ PKK ជាច្រើនត្រូវបានបោសសម្អាត ។
ចំណែកបើតាមក្រុមប្រឆាំងភេរវកម្មឃឺដ (CTG) បាននិយាយកាលពីថ្ងៃអាទិត្យថា ការវាយប្រហារជាង ២៥ លើកទៅលើទីតាំងរបស់ក្រុមប្រដាប់អាវុធឃឺដនៅក្នុងប្រទេសអ៊ីរ៉ាក់ និងនៅភាគខាងជើងប្រទេសស៊ីរី បានសម្លាប់ក្រុមសកម្មប្រយុទ្ធ YPG ចំនួន ៣២ នាក់ ។

ស្របពេលជាមួយគ្នានេះ យោងតាមក្រសួងការពារជាតិរបស់ប្រទេសតួកគីបានឲ្យដឹងដែរថា ប្រតិបត្តិការផ្លូវអាកាសសំដៅទៅលើ YPG ត្រូវបានអនុវត្តស្របតាមសិទ្ធិស្វ័យការពារក្រោមមាត្រា ៥១ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ។
ទន្ទឹមនោះ ប្រតិបត្តិការនេះត្រូវបានចាត់ទុកថាជាជំហ៊ានដំបូងមួយ ដែលអាចឲ្យតួកគី ឆ្ពោះទៅរកប្រតិបត្តិការនៅលើដីគោកក្នុងប្រទេសស៊ីរីដោយផ្ទាល់ ៕
ប្រែសម្រួលដោយ ៖ នាង រតនៈ
ប្រភព ៖ Sputnik
ចុចអាន ៖ អាមេរិក ញាប់ដៃញាប់ជើងរកការអភិវឌ្ឍអាវុធល្បឿនលឿនជាងសំឡេង ទុកប្រជែងចិន និងរុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


