ព័ត៌មានអន្ដរជាតិ
លោក Medvedev ៖ កុំសង្ឃឹមឲ្យសោះថា រុស្ស៊ី អស់អាវុធប្រយុទ្ធនៅ អ៊ុយក្រែន
អនុប្រធានក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៊ី លោក Dmitry Medvedev បាននិយាយកាលពីពេលថ្មីៗនេះថា ប្រទេសដែលគិតថា រុស្ស៊ីកំពុងអស់អាវុធប្រយុទ្ធនៅអ៊ុយក្រែននោះ គឺខុសទាំងស្រុងហើយ កុំសង្ឃឹមឲ្យសោះ វាមិនដូច្នោះឡើយ ។

លោកបាននិយាយនៅលើបណ្ដាញ Telegram កាលពីថ្ងៃពុធថា អ្វីគ្រប់យ៉ាង គឺផ្ទុយទៅនឹងការរំពឹងទុករបស់ “សត្រូវ”, ប្រទេសរុស្ស៊ីមានស្តុកអាវុធគ្រប់គ្រាន់ដើម្បីបន្តការវាយប្រហារ និងប្រយុទ្ធនៅអ៊ុយក្រែន ។
លោក Medvedev បានបញ្ជាក់ថា “ខ្មាំងសត្រូវគួរតែដឹងឲ្យច្បាស់លាស់ ជាជាងដាក់ក្ដីសង្ឃឹម ពាក់ព័ន្ធនឹងការបាត់បង់ធនធានណាមួយរបស់យើង ។ យើងមានអាវុធគ្រប់គ្រាប់សម្រាប់កងកម្លាំងរាល់គ្នារបស់យើង” ។

ការព្រមានរបស់លោក Medvedev បានកើតឡើង បន្ទាប់ពីអតីតប្រធានាធិបតីរុស្ស៊ីរូបនេះបានធ្វើដំណើរទៅកាន់ក្រុមហ៊ុនរដ្ឋ Region ដើម្បីពិភាក្សាអំពីការបង្កើនការផ្គត់ផ្គង់អាវុធថ្មីៗដល់កងកម្លាំងប្រដាប់អាវុធរុស្ស៊ី ។
គួរបញ្ជាក់ថា ក្រុមហ៊ុន Region ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៦៩ គឺជាក្រុមហ៊ុនផលិតអាវុធបាញ់នៅក្រោមទឹក និងគ្រាប់បែកដ៏ធំបំផុតមួយរបស់រុស្សី ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ TASS
ចុចអាន ៖ លោក ពូទីន បង្ហាញសារសំខាន់ការបង្រួបបង្រួមអតីតសាធារណរដ្ឋសូវៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


