Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ព្រមានមិនព្រមលក់ប្រេងតម្លៃ ៦០ ដុល្លារតាម EU កំណត់ឡើយ

បានផុស

នៅ

រុស្ស៊ីព្រមានម្តងទៀតថា មិនលក់ប្រេង​ឲ្យសហភាពអឺរ៉ុប និងក្រុមប្រទេស G7 ឡើយ បន្ទាប់ពីពួកគេព្រមព្រៀងគ្នា​ កំណត់តម្លៃប្រេងរុស្ស៊ី ៦០ ដុល្លារក្នុងមួយបារ៉ែល ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Alexander Novak ឧបនាយករដ្ឋមន្ត្រីរុស្ស៊ីបញ្ជាក់ថា រុស្ស៊ីនឹងលក់ប្រេងឲ្យប្រទេសទាំងឡាយណា​ ដែលយល់ស្របតាមតម្លៃទីផ្សាររបស់រុស្ស៊ីប៉ុណ្ណោះ ទោះបីជារុស្ស៊ីត្រូវបន្ថយការផលិតក៏ដោយ ។

ជាមួយគ្នានោះ លោក Alexander Novak ព្យាករណ៍ថា ការកំណត់តម្លៃ ៦០ ដុលា្លររបស់ EU នេះ នឹងធ្វើឲ្យទីផ្សារគ្មានស្ថេរភាពនោះទេ ដោយសារតែវាផ្ទុយនឹងច្បាប់ពាណិជ្ជកម្មពិភពលោក ។​

ខណៈដែលសហភាពអឺរ៉ុប បានកំណត់តម្លៃប្រេង និងកាត់ផ្តាច់ខ្លួនពីការចែកចាយប្រេងពីសមុទ្ររុស្ស៊ី, សហភាពអឺរ៉ុប និង G7 ក៏បានព្រមានផងដែរដល់ក្រុមហ៊ុនណា ដែលហ៊ានដឹកជញ្ជូនប្រេងពីរុស្ស៊ី ក្នុងតម្លៃលើសពី ៦០ ដុល្លារ នឹងមិនទទួលខុសត្រូវចំពោះបញ្ហាកើតឡើងណាមួយឡើយ ។

គួរបញ្ជាក់ថា ជាមួយតម្លៃ​បច្ចុប្បន្ន​ ប្រេងរុស្ស៊ី គឺមានតម្លៃ ៦៤ ដុល្លារក្នុងមួយបារ៉ែល ដែលតម្លៃនេះ លើសខ្វះគ្នា តែ ៤ ដុល្លារប៉ុណ្ណោះពីតម្លៃរបស់ EU កំណត់ ៕

ប្រែសម្រួលដោយ ៖ រតនៈ

ប្រភព ៖ RT

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម