ព័ត៌មានអន្ដរជាតិ
ធ្លាយវីដេអូ លោក ពូទីន បើកឡានដោយខ្លួនឯងឆ្លងកាត់ស្ពាន គ្រីមៀ ដែលរងការបំផ្ទុះកាលខែតុលា
ការិយាល័យប្រធានាធិបតីរុស្ស៊ីបានបញ្ចេញវីដេអូឃ្លីបមួយ ដែលបង្ហាញពីលោក វ្ល៉ាឌីមៀរ ពូទីន បើករថយន្តដោយខ្លួនឯងផ្ទាល់ ឆ្លងកាត់ផ្នែកជួសជុលនៃស្ពានគ្រីមៀ ដែលបានរងការខូចខាតនៅក្នុងការបំផ្ទុះមួយកាលពីខែតុលា ។

ក្នុងវីដេអូនោះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់រុស្ស៊ីបានដកស្រង់សម្តីលោកប្រធានាធិបតី ដែលនិយាយថា ស្ពាននេះស្ថិតក្នុងស្ថានភាពដំណើរការ ប៉ុន្តែចាំបាច់ត្រូវជួសជុលឡើងវិញឲ្យល្អឥតខ្ចោះ ។
ទន្ទឹមនោះ លោក ពូទីន ចង់ឲ្យការងារជួសជុលត្រូវបានបញ្ចប់យ៉ាងឆាប់រហ័ស ដើម្បីបង្ហាញពីការតាំងចិត្តរបស់រុស្ស៊ីក្នុងការរក្សាការគ្រប់គ្រងនៅតំបន់គ្រីមៀ បន្ទាប់ពីអ៊ុយក្រែនមានបំណងដណ្តើមយកឧបទ្វីបនេះឡើងវិញ ហើយបានហៅស្ពាននេះម្តងហើយម្តងទៀតថាជា រចនាសម្ព័ន្ធខុសច្បាប់ ។

គួររំឭកថា រុស្ស៊ីបានបើកស្ពានគ្រីមៀក្នុងឆ្នាំ ២០១៨ ដើម្បីភ្ជាប់រុស្ស៊ី និងឧបទ្វីបគ្រីមៀនៅភាគខាងត្បូងអ៊ុយក្រែន បន្ទាប់ពីទីក្រុងមូស្គូបានបញ្ចូលទឹកដីមួយនេះជាឯកតោភាគីក្នុងឆ្នាំ ២០១៤ ។
ស្របពេលជាមួយគ្នានេះ ផ្លូវថ្នល់ និងផ្លូវដែកលើស្ពានក៏បានបម្រើជាការគ្រប់គ្រងរបស់រុស្ស៊ីលើឧបទ្វីបនេះផងដែរ ជាពិសេសវាគឺជាផ្លូវផ្គត់ផ្គង់យុទ្ធសាស្ត្ររបស់រុស្ស៊ី ចាប់តាំងពីសង្គ្រាមលុកលុយលើអ៊ុយក្រែនកាលពីខែកុម្ភៈមក ៕
សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ លោក ពូទីន ប្រាប់ទំហំទឹកប្រាក់ពីការលក់អាវុធទៅទីផ្សារពិភពលោកក្នុងឆ្នាំ ២០២២ នេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


