ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ដាក់ពង្រាយប្រព័ន្ធមីស៊ីលការពារ ក្បែរប្រទេស ជប៉ុន
កាលពីថ្ងៃចន្ទទី០៥ខែធ្នូ ក្រសួងការពារជាតិរុស្ស៊ីនិយាយថា ខ្លួនបានដាក់ពង្រាយប្រព័ន្ធមីស៊ីលការពារឆ្នេរសមុទ្រចល័តនៅលើកោះ Kuril ភាគខាងជើង ដែលជាផ្នែកមួយនៃខ្សែសង្វាក់កោះ លាតសន្ធឹងរវាងប្រទេសជប៉ុន និងឧបទ្វីប Kamchatka របស់រុស្ស៊ី។

ប្រទេសជប៉ុន បានទាមទារយកភាគខាងត្បូងប្រជុំកោះ Kuril ដែលកាន់កាប់ដោយរុស្ស៊ី។ ប្រជុំកោះនេះត្រូវបានទីក្រុងតូក្យូហៅថាជា ដែនដីខាងជើង។
យោងតាមក្រសួងការពារជាតិរុស្ស៊ី ប្រព័ន្ធ Bastion របស់រុស្ស៊ី ដែលមានមីស៊ីល អាចហោះបានក្នុងរយៈចម្ងាយរហូតដល់ទៅ៥០០គីឡូម៉ែត្រ ត្រូវបានដាក់ពង្រាយនៅលើកោះ Paramushir។

ក្រសួងនិយាយថា ជំរំយោធាមួយ ត្រូវបានបង្កើតឡើងនៅលើនោះ ជាមួយនឹងឧបករណ៍ដែលអនុញ្ញាតឲ្យបម្រើសេវាកម្មពេញមួយឆ្នាំ កន្លែងស្នាក់នៅ កន្លែងកម្សាន្ត និងអាហារសម្រាប់បុគ្គលិក។
ការដាក់ពង្រាយនេះ កើតឡើងមួយឆ្នាំបន្ទាប់ពីប្រទេសរុស្ស៊ី បានបង្កើតប្រព័ន្ធ Bastion នៅលើកោះ Matua កណ្តាលជួរភ្នំ Kuril។
ស្របពេលជាមួយគ្នានោះ ប្រមុខខុទ្ទកាល័យជប៉ុន លោក Hirokazu Matsuno បានប្រាប់សន្និសីទសារព័ត៌មាននៅថ្ងៃអង្គារថា រដ្ឋាភិបាល នឹងបន្តតាមដានយ៉ាងដិតដល់ នូវសកម្មភាពយោធារបស់រុស្ស៊ី។

ជប៉ុន បានចូលរួមជាមួយសម្ព័ន្ធមិត្តលោកខាងលិចរបស់ខ្លួន ក្នុងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើរុស្ស៊ី បន្ទាប់ពីទីក្រុងមូស្គូ បានបញ្ជូនទាហានរាប់ម៉ឺននាក់ ចូលទៅក្នុងប្រទេសអ៊ុយក្រែន។
រុស្ស៊ីបានដកខ្លួនចេញពីកិច្ចពិភាក្សាសន្ធិសញ្ញាសន្តិភាពជាមួយជប៉ុន ហើយបានផ្អាកគម្រោងសេដ្ឋកិច្ចរួមគ្នាទាក់ទងនឹងប្រជុំកោះ Kuril ដែលកំពុងមានជម្លោះ ដោយសារតែការដាក់ទណ្ឌកម្មរបស់ជប៉ុនជុំវិញការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Reuters
ចុចអាន៖ ដ្រូនអ៊ុយក្រែន ហោះចូលជ្រៅ បើកការវាយប្រហារ លើមូលដ្ឋានទ័ពអាកាសរុស្ស៊ី បណ្តាលឲ្យមានមនុស្សស្លាប់
-
កីឡា១៦ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
កីឡា១ សប្តាហ៍ agoWorld Cup 2026 រកឃើញវគ្គ ៨ ក្រុម ខណៈ អាហ្សង់ទីន ហាក់ដូចសំណាងជាងគេ


