ព័ត៌មានអន្ដរជាតិ
កាតា កំពុងស៊ើបអង្កេតការស្លាប់កម្មករហ្វីលីពីន នៅកន្លែងហ្វឹកហាត់ World Cup
ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី០៨ខែធ្នូថា ប្រទេសកាតា បានចាប់ផ្តើមការស៊ើបអង្កេតសុវត្ថិភាពការងារ លើការស្លាប់របស់ជនជាតិហ្វីលីពីនម្នាក់ បន្ទាប់ពីមានរបាយការណ៍ថា បុរសនោះបានស្លាប់ពេលកំពុងធ្វើការនៅឯកន្លែងហ្វឹកហាត់ អំឡុងការប្រកួតបាល់ទាត់ពិភពលោក។

ទង្វើរបស់កាតាចំពោះពលករចំណាកស្រុក បានស្ថិតនៅក្រោមការត្រួតពិនិត្យយ៉ាងហ្មត់ចត់ មុនព្រឹត្តិការណ៍ World Cup ខណៈក្រុមសិទ្ធិមនុស្ស បានចោទប្រកាន់រដ្ឋឈូងសមុទ្រមួយនេះ ពីបទរំលោភបំពានការងារជាប្រព័ន្ធ។
លោក Nasser al-Khater នាយកប្រតិបត្តិនៃការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២២ ក្នុងទីក្រុង ដូហា បានបញ្ជាក់ប្រាប់ Reuters ថា កម្មករម្នាក់នេះពិតជាស្លាប់មែន ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ។

ស្របពេលជាមួយគ្នានោះ ក្រសួងការបរទេសហ្វីលីពីនបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ជនជាតិរបស់ខ្លួនម្នាក់ បានស្លាប់ពេលកំពុងធ្វើការក្នុងរមណីយដ្ឋានមួយកន្លែង នៅភាគខាងត្បូងនៃរដ្ឋធានីដូហា។ ក្រសួងបន្តថា ស្ថានទូតរបស់ខ្លួនកំពុងធ្វើការជាមួយអាជ្ញាធរផ្នែកច្បាប់ដើម្បីបញ្ជាក់លម្អិតបន្ថែមទៀតនៃការស្លាប់របស់គាត់។
គេហទំព័រកីឡា The Athletic កាលពីថ្ងៃពុធ បានរាយការណ៍ថា បុរសម្នាក់នោះ ធ្វើការឲ្យក្រុមហ៊ុនមួយ ដែលបានចុះកិច្ចសន្យាជួសជុលអំពូលភ្លើងក្នុងចំណតរថយន្តនៅឯរមណីយដ្ឋាន Sealine ដែលជាកន្លែងហ្វឹកហាត់របស់ក្រុមបាល់ទាត់ជម្រើសជាតិ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Alarabiya
ចុចអាន៖ កាតា ដាច់ចិត្តបង្ហើបតួលេខ ពលករចំណាកស្រុក ដែលស្លាប់ ពាក់ព័ន្ធនឹងគម្រោងរៀបចំ World Cup
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


