ព័ត៌មានអន្ដរជាតិ
យោធាបញ្ជូនសមាជិកគណបក្ស NLD ទៅជួបលោកស្រី អ៊ុងសាន ស៊ូជី ដល់ពន្ធនាគារ ដើម្បីពន្យល់ដំណើរការបោះឆ្នោត ឆ្នាំ២០២៣
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់មីយ៉ាន់ម៉ា (The Irrawaddy) បានឱ្យដឹងថា រដ្ឋាភិបាលយោធាបានបញ្ជូនសមាជិកគណបក្សសម្ព័ន្ធដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) ទៅជួបលោកស្រី អ៊ុងសាន ស៊ូជី ដល់ខាងក្នុងពន្ធនាគារ ដើម្បីពន្យល់ពីដំណើរការចំការបោះឆ្នោតឆ្នាំ២០២៣ បន្ទាប់ពីយោធាធ្វើរដ្ឋប្រហារ ដណ្តើមអំណាចពីរដ្ឋាភិបាលស៊ីវិលជាប់ឆ្នោតកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។

ដោយលោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានគេនាំខ្លួនចេញពីបន្ទប់ឃុំឃាំងក្នុងទីក្រុងណៃពិដោរ ដើម្បីចូលរួមកិច្ចប្រជុំជាមួយ លោកស្រី Daw Sandar Min អតីតសមាជិកសភាប្រចាំមណ្ឌលក្រុងយ៉ាំងហ្គោន អ្នកដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយលោក Zaw Min tun អ្នកនាំពាក្យរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបច្ចុប្បន្ន និងមន្ត្រីយោធាជាន់ខ្ពស់ផ្សេងទៀត។ ចំណែកខាងលោកស្រី អ៊ុងសាន ស៊ូជី មានតែម្នាក់ពីរនាក់ក្នុងចំណោមសមាជិកបក្ស NLD ដែលកំពុងនឹងឈរឈ្មោះសម្រាប់ការបោះឆ្នោតតាមផែនការដែលរដ្ឋាភិបាលយោធាកំពុងរៀបចំ ខណៈដែលវិធីសាស្រ្តនេះត្រូវបានថ្កោលទោស និងរិះគន់យ៉ាងខ្លាំងដោយប្រជាពលរដ្ឋភាគច្រើននៅក្នុងប្រទេសមីយ៉ាន់ម៉ា និងរដ្ឋាភិបាលបង្រួបបង្រួមជាតិ។
ជំនួបនេះត្រូវបានគេរាយការណ៍ថា លោកស្រី អ៊ុងសាន ស៊ូជី បានសម្តែងការមិនពេញចិត្តនឹងវិធីសាស្រ្តទាំងនេះ និងបានច្រានចោលសំណើររបស់ពួកគេ (ពួកយោធា)។
អ្នកសង្កេតការណ៍នយោបាយមីយ៉ាន់ម៉ាបាននិយាយថា របបសឹកយោធាមីយ៉ាន់ម៉ារំពឹងថានឹងធ្វើឱ្យមានការបែកបាក់គ្នាកើតឡើងនៅក្នុងគណបក្ស NLD ដោយអនុញ្ញាតឱ្យបេក្ខជនរបស់គណបក្ស NLD មួយចំនួនឈរឈ្មោះក្នុងការបោះឆ្នោតខាងមុខ ហើយអនុញ្ញាតឱ្យលោកស្រី Daw Sandar Min ជាតំណាងចូលទៅពន្យល់ចំពោះឱ្យលោកស្រី អ៊ុងសាន ស៊ូជី ខណៈដែលសមាជិកគណបក្ស NLD មួយចំនួនផ្សេងទៀតក៏នឹងកាត់បន្ថយតួនាទីនយោបាយផងដែរ ហើយសមាជិកបក្ស NLD មួយចំនួនត្រូវបានសម្លាប់ដោយកងទ័ពមីយ៉ាន់ម៉ារួចហើយ។
ចំណែកអង្គការសហប្រជាជាតិ និង រដ្ឋាភិបាលសហរដ្ឋអាមេរិកបាននិយាយថា ការបោះឆ្នោតមីយ៉ាន់ម៉ានាពេលខាងមុខនឹងមិនមានតម្លាភាពនោះទេ ខណៈដែលលោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានឃុំខ្លួននិងមិនត្រូវបានអនុញ្ញាតឱ្យផ្តល់បទសម្ភាសន៍ណាមួយជាមួយប្រព័ន្ធផ្សព្វផ្សាយឡើយ៕
ប្រែសម្រួល៖ គង់ សំអាន
ប្រភព៖ THE STANDARD
ចុចអាន៖ លទ្ធផលស្ទង់មតិបង្ហាញថា គណបក្សភឿថៃនឹងឈ្នះការបោះឆ្នោតដឹកនាំរដ្ឋាភិបាល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


