ព័ត៌មានអន្ដរជាតិ
ប្រទេសចំនួន ៤០ សន្យាជួយប្រជាជន អ៊ុយក្រែន ឲ្យឆ្លងផុតរដូវរងាឆ្នាំនេះ
ប្រទេសចំនួន ៤០ បានសន្យាផ្តល់ជំនួយជាង ១ ពាន់លានអឺរ៉ូ ឬប្រហែល ១.១ ពាន់លានដុល្លារជាជំនួយបន្ថែមដល់អ៊ុយក្រែន ដើម្បីជួយប្រជាជនអ៊ុយក្រែនឲ្យឆ្លងផុតរដូវរងាឆ្នាំនេះ ។

កិច្ចព្រមព្រៀងនេះធ្វើឡើងនៅក្នុងសន្និសីទជំនួយមួយនៅក្នុងទីក្រុងប៉ារីសកាលពីថ្ងៃអង្គារ ដោយមានការចូលរួមពីនាយករដ្ឋមន្ត្រីអ៊ុយក្រែនលោក Denys Shmyhal ជាមួយគណៈប្រតិភូមកពីជាង ៤០ ប្រទេស ។
រដ្ឋាភិបាលបារាំងនិយាយថា ៤0 ភាគរយនៃជំនួយដែលបានសន្យានេះ នឹងជួយដល់ការស្តារផ្គត់ផ្គង់ថាមពលឡើងវិញ រួមទាំងការផ្តល់ម៉ាស៊ីនភ្លើងផងដែរ ។ ជាមួយគ្នានោះ ក្រុមហ៊ុនឯកជនជាង ៧០០ នៅប្រទេសបារាំងដែលបានចូលរួមក្នុងសន្និសិទ ក៏បានបង្ហាញពីឆន្ទៈក្នុងការជួសជុលស្ពាន និងផ្លូវដែកក្នុងប្រទេសអ៊ុយក្រែនដូចគ្នា ។

បន្ថែមពីនពទៅទៀត រដ្ឋាភិបាលបារាំងមានគម្រោងគាំទ្រកិច្ចខិតខំប្រឹងប្រែងផ្តល់ជំនួយហិរញ្ញវត្ថុដល់អ៊ុយក្រែន ខណៈរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ Bruno Le Maire មានប្រសាសន៍ថា វិស័យសាធារណៈ និងឯកជនបារាំងនឹងរួមគ្នាជួយដល់ការកសាងឡើងវិញរបស់អ៊ុយក្រែន ។
ដោយឡែក នាយកប្រតិបត្តិនៃក្រុមហ៊ុនសំណង់ដ៏ធំរបស់បារាំង បាននិយាយថា ប្រទេសបារាំងអាចដើរតួនាទីសំខាន់ក្នុងដំណើរការកសាងឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធដែលបានខូចខាតទាំងអស់របស់អ៊ុយក្រែន ៕
ប្រែសម្រួលដោយ ៖ រតនៈ
ប្រភព ៖ NHK
ចុចអាន ៖ អភិបាលតំបន់ Luhansk ថា អ៊ុយក្រែន នឹងបើកការវាយលុកពេញមួយរដូវរងានេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


