ព័ត៌មានអន្ដរជាតិ
ប៉ូលិសបារាំង ឆែកឆេរការិយាល័យគណបក្ស របស់លោក Macron
ប៉ូលិសបារាំង បានឆែកឆេរទីស្នាក់ការគណបក្សនយោបាយ Renaissance របស់លោកប្រធានាធិបតី Emmanuel Macron និងការិយាល័យក្រុមហ៊ុនទីប្រឹក្សាសហរដ្ឋអាមេរិក McKinsey នៅក្នុងទីក្រុងប៉ារីស។
ការវាយឆ្មក់កាលពីថ្ងៃពុធទី១៤ខែធ្នូ គឺជាផ្នែកមួយនៃការស៊ើបអង្កេត លើការប្រើប្រាស់ទីប្រឹក្សាក្នុងអំឡុងពេលយុទ្ធនាការបោះឆ្នោតប្រធានាធិបតីដែលលោក Macron ទទួលជ័យជម្នះក្នុងឆ្នាំ២០១៧ដល់២០២២។
ទោះបីជាយ៉ាងណាក៏ដោយ ទាំងលោកប្រធានាធិបតី Macron និងក្រុមយុទ្ធនាការរបស់គាត់ គឺមិនត្រូវបានផ្តោតគោលដៅជាសាធារណៈ ដោយរដ្ឋអាជ្ញានោះទេ ហើយទាំងគណបក្ស Renaissance និងក្រុមហ៊ុន McKinsey សុទ្ធតែបាននិយាយថា ពួកគេកំពុងសហការជាមួយ ការស៊ើបអង្កេត។
អ្នកនាំពាក្យគណបក្ស Renaissance លោក Loic Signor បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា “វាជារឿងធម្មតាទេសម្រាប់ប្រព័ន្ធតុលាការ ក្នុងការស៊ើបអង្កេតដោយសេរី និងឯករាជ្យ ដើម្បីបំភ្លឺលើរឿងនេះ”។
គួរបញ្ជាក់ថា ប្រទេសបារាំង មានច្បាប់តឹងរ៉ឹងទាក់ទងនឹងការផ្តល់ហិរញ្ញប្បទានដល់គណបក្សនយោបាយ និងយុទ្ធនាការបោះឆ្នោត។ ការចំណាយជាសាធារណៈលើការប្រឹក្សាយោបល់ បានកើនឡើងក្នុងអំឡុងពេលកាន់តំណែងដំបូងរបស់លោក Macron៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ឆ្នាំថ្មី បារាំង ចែកស្រោមអនាម័យ Free សម្រាប់អ្នកមានអាយុក្រោម ២៥ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


