ព័ត៌មានអន្ដរជាតិ
រដ្ឋមន្ត្រីការបរទេស G7 ប្តេជ្ញាជួយប្រជាជនអ៊ុយក្រែន ឲ្យរស់រានមានជីវិត ក្នុងរដូវរងា
កាលពីថ្ងៃព្រហស្បតិ៍ទី២២ខែធ្នូ អ្នកការទូតកំពូលៗ មកពីក្រុមប្រទេសទាំងប្រាំពីរ បានជួបពិភាក្សាគ្នាតាមអនឡាញ ហើយបានយល់ព្រមបន្តផ្តល់ជំនួយចាំបាច់ដល់ទីក្រុងកៀវ រួមទាំងជំនួយសម្រាប់ប្រជាជនអ៊ុយក្រែន ដើម្បីរស់រានមានជីវិតពីរដូវរងាដ៏ធ្ងន់ធ្ងរ។

នេះគឺជាកិច្ចប្រជុំលើកទី១១ របស់ក្រុមប្រទេស G7 លើបញ្ហានេះ ក្នុងឆ្នាំ២០២២។
ទន្ទឹមនោះ មេដឹកនាំទាំងអស់ បានថ្កោលទោសរុស្ស៊ី ចំពោះការវាយប្រហារកាន់តែខ្លាំងលើមូលដ្ឋានស៊ីវិលនៅអ៊ុយក្រែន រួមទាំងរោងចក្រថាមពលផងដែរ។

រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Hayashi Yoshimasa បាននិយាយថា ក្រុមប្រទេស G7 គួរតែពង្រឹងកិច្ចសហប្រតិបត្តិការរបស់ពួកគេ ខណៈការវាយលុកនៅតែបន្តអូសបន្លាយ។
លោកក៏បាននិយាយអំពីឆន្ទៈដ៏មុតមាំរបស់ប្រទេសជប៉ុនផងដែរថា ក្នុងនាមជាប្រធាន G7 ឆ្នាំក្រោយ ខ្លួននឹងមិនទទួលយកការប៉ុនប៉ងជាឯកតោភាគីណាមួយ ដើម្បីផ្លាស់ប្តូរស្ថានភាពដោយប្រើកម្លាំងនោះទេ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ NHK
ចុចអាន៖ ក្រុមប្រទេស G7 ប្តេជ្ញាគាំទ្រ អ៊ុយក្រែន រហូតតាមដែលត្រូវការ

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
នយោបាយ៦ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
នយោបាយ១ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ៥ ម៉ោង ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ