ព័ត៌មានអន្ដរជាតិ
មន្ត្រីរុស្ស៊ី ស្លាប់ ដោយការបំផ្ទុះគ្រាប់បែកក្នុងរថយន្ត
មេភូមិ Lyubimovka ក្នុងតំបន់ Kherson នៃប្រទេសរុស្ស៊ី លោក Andrey Shtepa ត្រូវបានសម្លាប់កាលពីថ្ងៃព្រហស្បតិ៍ទី២២ខែធ្នូ។ នេះបើយោងតាមបណ្តាញ Telegram ផ្លូវការរបស់រដ្ឋបាលក្នុងតំបន់។

សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា “ថ្ងៃនេះ ភេរវករអ៊ុយក្រែន បានធ្វើការប៉ុនប៉ង លើមេភូមិ Lyubimovka ក្នុងស្រុក Kakhovka ដោយជាលទ្ធផល គាត់បានបាត់បង់ជីវិត។ ការវាយប្រហារនេះ ធ្វើឡើងដោយប្រើគ្រាប់បែកក្នុងរថយន្ត”។
អាជ្ញាធររាយការណ៍ថា “លោក Andrei Shtepa គឺជាអ្នកជំនាញពិតប្រាកដ និងជាមនុស្សគ្មានការភ័យខ្លាច ដែលបានដឹកនាំការជម្លៀស ហើយនៅតែរស់ក្នុងភូមិកំណើតរបស់គាត់រហូតដល់ថ្ងៃចុងក្រោយ។ គាត់បានបំពេញភារកិច្ច ថ្វីបើមានការគំរាមកំហែងដល់អាយុជីវិតក៏ដោយ”។

យោងតាមមន្ត្រីតំបន់ Kherson, បច្ចុប្បន្ន ពួកគេបានបើកការស៊ើបអង្កេតឧក្រិដ្ឋកម្មលើការវាយប្រហារនេះ ហើយប្តេជ្ញាស្វែងរកអ្នកទទួលខុសត្រូវទាំងអស់ចំពោះឧក្រិដ្ឋកម្មអមនុស្សធម៌នេះ ហើយដាក់ទោសពួកគេតាមច្បាប់រុស្ស៊ី។
គួរបញ្ជាក់ថា នៅរដូវស្លឹកឈើជ្រុះ តំបន់ Kherson និង Zaporozhye ក៏ដូចជាសាធារណៈរដ្ឋប្រជាមានិត Donetsk និង Lugansk បានចូលរួមជាផ្លូវការជាមួយប្រទេសរុស្ស៊ី បន្ទាប់ពីការធ្វើប្រជាមតិឲ្យកាត់យក ជាមួយសំឡេងគាំទ្រយ៉ាងលើសលប់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


