ព័ត៌មានអន្ដរជាតិ
ដ្រូនអ៊ុយក្រែន វាយប្រហារមូលដ្ឋានយន្តហោះទម្លាក់គ្រាប់បែករុស្ស៊ី
ទីក្រុងមូស្គូបាននិយាយថា ការវាយប្រហារដោយដ្រូនរបស់អ៊ុយក្រែនលើមូលដ្ឋានយន្តហោះទម្លាក់គ្រាប់បែក Engels នៅភាគខាងត្បូងប្រទេសរុស្ស៊ី បានបណ្តាលឲ្យមនុស្ស៣នាក់ស្លាប់។

តាមសេចក្តីរាយការណ៍ ប្រព័ន្ធការពារដែនអាកាស បានបាញ់ទម្លាក់ដ្រូន ប៉ុន្តែកម្ទេចកម្ទីដែលធ្លាក់ បណ្តាលឲ្យមានទាហានស្លាប់ និងរងរបួសក្នុងការវាយប្រហារពេញមួយយប់។
ប្រទេសរុស្ស៊ី បានចោទអ៊ុយក្រែន ពីការវាយប្រហារស្រដៀងគ្នានេះ លើអាកាសយានដ្ឋានមួយកន្លែង ដែលផ្ទុកយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រកាលពីថ្ងៃទី០៥ធ្នូ។ មូលដ្ឋាននោះ ស្ថិតនៅចម្ងាយប្រហែល៥០០គីឡូម៉ែត្រ ភាគខាងជើងឆៀងខាងកើតនៃព្រំដែនជាមួយអ៊ុយក្រែន។

យោធាអ៊ុយក្រែនមិនបានធ្វើអត្ថាធិប្បាយជាផ្លូវការ លើការវាយប្រហារទាំងនោះទេ។
ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា ខែលការពារដែនអាកាសរបស់ខ្លួន បានបាញ់ទម្លាក់ដ្រូនអ៊ុយក្រែនដែលហោះហើរក្នុងរយៈកម្ពស់ទាប នៅម៉ោងប្រហែល០១:៣៥ម៉ោងក្នុងស្រុកនៅថ្ងៃចន្ទទី២៦ខែធ្នូនេះ។

ទោះបីជាយ៉ាងណាក៏ដោយ អភិបាលនៃតំបន់ Saratov បាននិយាយថា “មិនមានការគំរាមកំហែងដល់ប្រជាជនក្នុងតំបន់នោះទេ”។
គួរបញ្ជាក់ថា មូលដ្ឋានទ័ពអាកាស Engels ត្រូវបានរុស្ស៊ីប្រើប្រាស់ម្តងហើយម្តងទៀត ដើម្បីវាយប្រហារដោយមីស៊ីលលើគោលដៅផ្សេងៗក្នុងប្រទេសអ៊ុយក្រែន ចាប់តាំងពីទីក្រុងមូស្គូបើកការលុកលុយកាលពីថ្ងៃទី ២៤ខែកុម្ភៈមក៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ អ៊ុយក្រែន ភ័យកាន់តែខ្លាំង ពេលលោក ពូទីន ធ្វើដំណើរទៅ បេឡារុស
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


