ព័ត៌មានអន្ដរជាតិ
ថតបានសកម្មភាពខ្មាន់កាំភ្លើង មុនផ្ទុះការបាញ់ប្រហារសម្លាប់មនុស្សនៅ ប៉ារីស (មានវីដេអូ)
វីដេអូដែលថតបានដោយកាមេរ៉ាសុវត្ថិភាពបង្ហាញពីបុរសជាខ្មាន់កាំភ្លើងវ័យ ៦៩ ឆ្នាំដើរចូលទៅក្នុងហាងកាត់សក់មួយកន្លែងដើម្បីស្វែងរកមុខសញ្ញា ខណៈក្រោយមកបានបើកការបាញ់ប្រហារនៅកណ្ដាលទីក្រុងប៉ារីសដោយសម្លាប់ជនជាតិឃឺដ ៣ នាក់ និង ៣ នាក់ផ្សេងទៀតរងរបួស ។

ព្រះរាជអាជ្ញាបាននិយាយថា ក្រោយការចាប់ខ្លួន បុរសជនជាតិបារាំងរូបនេះបានសារភាពថា ការបាញ់ប្រហារនេះកើតឡើង ដោយសារខ្មាន់កាំភ្លើងមានការស្អប់ខ្ពើមជនបរទេស ។ កាលពីឆ្នាំមុន បុរសរូបនេះក៏ត្រូវបានគេចោទប្រកាន់ពីបទបង្ករបួសស្នាមផងដែរ ដល់ជនចំណាកស្រុកក្នុងការវាយប្រហារដោយប្រើដាវ នៅជំរំមួយកន្លែងក្នុងទីក្រុងប៉ារីស ។
ទាក់ទិននឹងបញ្ហានេះលោក Gerald Darmanin រដ្ឋមន្ត្រីមហាផ្ទៃបារាំងបាននិយាយថា ជាក់ស្តែង គាត់ចង់វាយប្រហារជនបរទេស ។ យើងនឹងស្រាយបំភ្លឺ នៅពេលមានការស៊ើបអង្កេតរបស់តុលាការដែលដឹកនាំដោយរដ្ឋអាជ្ញាសាធារណៈ ប្រសិនបើគាត់ផ្តោតជាពិសេសទៅលើជនជាតិឃឺដប្រាកដមែន ប៉ុន្តែសម្រាប់ពេលនេះ មិនទាន់មានភស្តុតាងណាមួយបង្ហាញពីរឿងនេះនៅឡើយទេ ។

មិនបានប៉ុន្មាន សន្តិសុខត្រូវបានបង្កើនភ្លាមៗ បន្ទាប់ពីការវាយប្រហារនៅមជ្ឈមណ្ឌលវប្បធម៌ឃឺដ ខណៈដែលបាតុកររាប់រយនាក់បានប្រមូលផ្តុំគ្នានៅកណ្តាលទីក្រុងប៉ារីសដើម្បីបញ្ចេញកំហឹងរបស់ពួកគេ ។
លោកស្រី Berivan Firrat សកម្មជនឃឺដបាននិយាយថា យើងខឹង និងខកចិត្ត ប៉ុន្តែយើងមិនទាន់អាចធ្វើអ្វីបាននៅឡើយទេ ។ ក្នុងនាមយើងជាជនជាតិឃឺដ យើងជាប្រជាជនដែលមានរបៀបរៀបរយ និងមានវិន័យ ដូច្នេះយើងនឹងធ្វើសកម្មភាពរបស់យើងដោយក្ដីគោរព ហើយយើងនឹងគោរពដល់សមមិត្តរបស់យើងតាមដែលយើងគួរធ្វើ ។
ស្របពេលជាមួយគ្នានេះ ក៏មានការប៉ះទង្គិចគ្នាដោយហិង្សាបានផ្ទុះឡើងផងដែរ រវាងបាតុករ និងប៉ូលិសនៅជិតកន្លែងបាញ់ប្រហារ ខណៈរថយន្តជាច្រើនគ្រឿងបានក្រឡាប់ និងត្រូវដុតកម្ទេច ៕
សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ SCMP
ចុចអាន ៖ ខ្មាន់កាំភ្លើង បាញ់ប្រហារនៅ ប៉ារីស គឺជាអ្នកទើបចេញពីពន្ធនាគារ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


