Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកគាំទ្រលោក Bolsonaro សម្រុកចូល បង្កចលាចលក្នុងសភា និងវិមានប្រធានាធិបតីប្រេស៊ីល

បានផុស

នៅ

អ្នកគាំទ្រអតីតប្រធានាធិបតីប្រេស៊ីល Jair Bolsonaro បានសម្រុកចូលអគារសភាក្នុងរដ្ឋធានី ប្រាស៊ីលីយ៉ា។ ពួកគេបដិសេធ ទទួលស្គាល់បរាជ័យរបស់អតីតប្រធានាធិបតីរូបនេះ នៅក្នុងការបោះឆ្នោតដែលបានធ្វើឡើងកាលពីឆ្នាំមុន។

ហ្វូង​មនុស្ស ​បានទម្លាយ​របាំង​សន្តិសុខ និង​​ចូល​ទៅក្នុង​អគារ​សភា​កាល​ពី​ថ្ងៃ​អាទិត្យទី០៨ខែមករា។ ពួកគេ​ក៏​បាន​លុកលុយអគារ​តុលាការ​កំពូល និង​​វិមាន​ប្រធានាធិបតីផងដែរ។

វីដេអូ​បង្ហាញ​ថា មនុស្ស​ដែល​ពាក់​ទង់ជាតិ​បាន​សម្រុក​ចូលទៅ​ក្នុង​អគារ​សភា និង​មាន​ការ​បាញ់​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​របស់​ប៉ូលិស។

ប្រព័ន្ធផ្សព្វផ្សាយប្រេស៊ីលរាយការណ៍ថា មនុស្សប្រហែល ៣០០០ នាក់បានចូលរួមក្នុងការលុកលុយនេះ ដោយវាយកម្ទេចបង្អួចមួយចំនួន។ ពេលនេះក្រុមមន្ត្រីបានបញ្ជាក់ថា មនុស្សប្រហែល១៧០នាក់ ត្រូវបានចាប់ខ្លួនហើយ។

គួរបញ្ជាក់ថា អ្នកឆ្វេងនិយមលោក Luiz Inacio Lula da Silva បានឈ្នះការបោះឆ្នោតប្រធានាធិបតីខែតុលាឆ្នាំ២០២២ ហើយចូលកាន់តំណែងនៅថ្ងៃទី០១ខែមករាឆ្នាំ២០២៣។

ទោះបីជាយ៉ាងណាក៏ដោយ អ្នកគាំទ្រមួយចំនួនរបស់លោក Bolsonaro បានបដិសេធ ទទួលស្គាល់ជ័យជម្នះរបស់លោក Lula ហើយបានធ្វើបាតុកម្មជុំវិញអគារសហព័ន្ធ។

លោក Lula បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុង Sao Paulo ថា អ្នកណាក៏ដោយដែលវាយលុកចូលអគារ នឹងត្រូវចាប់ខ្លួន និងដាក់ទណ្ឌកម្ម៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រែសម្រួល៖ Vann Vann

ប្រភព៖ NHK

ចុចអាន៖ លោក Lula da Silva ស្បថចូលកាន់តំណែងជាប្រធានាធិបតី ប្រេស៊ីល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម