ព័ត៌មានអន្ដរជាតិ
បំផ្ទុះគ្រាប់បែកអត្តឃាត ខាងក្រៅក្រសួងការបរទេសអាហ្វហ្គានីស្ថាន សម្លាប់មនុស្សច្រើននាក់
ការវាយប្រហារដោយគ្រាប់បែកអត្តឃាត នៅខាងក្រៅក្រសួងការបរទេសអាហ្វហ្គានីស្ថាន ក្នុងទីក្រុងកាប៊ុល បានបណ្តាលឲ្យមានមនុស្សស្លាប់យ៉ាងច្រើន។
ប៉ូលិសនិយាយថា ជនស៊ីវិលចំនួន៥នាក់ត្រូវបានសម្លាប់ ប៉ុន្តែមន្ត្រីតាលីបង់អះអាងថា ពេលនេះមនុស្សស្លាប់កើនដល់ជាង២០នាក់ហើយ។
ទីភ្នាក់ងារមនុស្សធម៌អ៊ីតាលី Emergency NGO ក្នុងទីក្រុងកាប៊ុល និយាយថា ខ្លួនបានទទួលអ្នករបួសជាង ៤០ នាក់ ហើយចំនួនអ្នកស្លាប់កំពុងបន្តកើនឡើង។
ក្រុមតាលីបង់និយាយថា ការវាយប្រហារនេះ បានកើតឡើងប្រហែលម៉ោង ១៦:០០ (ម៉ោងក្នុងស្រុក) នៅពេលអ្នកបំផ្ទុះគ្រាប់បែក ព្យាយាមចូលទៅក្នុងអគារក្រសួង ប៉ុន្តែមិនអាចចូលបាន។
តំបន់នៃការបំផ្ទុះគ្រាប់បែកនេះ គឺមានស្ថានទូតរបស់ប្រទេសជាច្រើនដូចជា តួកគី និងចិនជាដើម
សាខាក្នុងតំបន់របស់ក្រុមរដ្ឋឥស្លាម ដែលត្រូវបានគេស្គាល់ថា រដ្ឋឥស្លាមខេត្ត Khorasan (Isis-K) បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះ នៅក្នុងការបង្ហោះលើ Telegram។
យោងតាមរបាយការណ៍ គណៈប្រតិភូចិនគ្រោងនឹងជួបពិភាក្សាជាមួយមន្ត្រីអាហ្វហ្គានីស្ថាននៅខាងក្នុងអគារក្រសួងការបរទេស នៅពេលការវាយប្រហារផ្ទុះឡើង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ បំផ្ទុះគ្រាប់បែកអត្តឃាត ពេល សិស្សកំពុង ប្រលងនៅ អាហ្វហ្គានីស្ថាន ស្លាប់មនុស្ស ១៩នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


