ព័ត៌មានអន្ដរជាតិ
ទីបំផុត រុស្ស៊ី ក្ដោបក្ដាប់បានទីក្រុងរ៉ែអំបិលរបស់ អ៊ុយក្រែន ទាំងស្រុងហើយ
ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា នៅពេលនេះកងទ័ពរបស់ខ្លួនដណ្តើមយកបានទាំងស្រុកទីក្រុង Soledar ក្នុងតំបន់ Donetsk ភាគខាងកើតរបស់ប្រទេសអ៊ុយក្រែនហើយ ។

អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ី លោក Igor Konashenkov បានប្រកាសកាលពីថ្ងៃសុក្រថា កងទ័ពរុស្ស៊ីបានវាយដណ្ដើមយកទីក្រុងរ៉ែអំបិលមានទីតាំងនៅជិតទីក្រុង Bakhmut ដែលជាបន្ទាយដ៏រឹងមាំមួយទៀតរបស់អ៊ុយក្រែន ចាប់តាំងពីថ្ងៃព្រហស្បតិ៍មកម្ល៉េះ ។
ក្រសួងបានសង្កត់ធ្ងន់ថា ការក្ដោបក្ដាប់យកទីក្រុង Soledar នឹងធ្វើឲ្យវាអាចកាត់ផ្តាច់ផ្លូវផ្គត់ផ្គង់របស់អ៊ុយក្រែនទៅកាន់ទីក្រុង Bakhmut និងងាយស្រួលក្នុងការដាក់អន្ទាក់កងកម្លាំងអ៊ុយក្រែននៅទីនោះផងដែរ ។

ជាចុងក្រោយក្រសួងបញ្ជាក់ថា កងទ័ពរុស្ស៊ីបានព្យាយាមដណ្តើមយកទីក្រុង Bakhmut ភាគខាងកើតតាំងពីរដូវក្តៅមកម្ល៉េះ ដោយទីក្រុង Soledar ដែលនៅជិតនោះបានក្លាយជាចំណុចបង្គោល ដោយសារតែទីក្រុងរ៉ែអំបិលមួយនេះ មានសារៈសំខាន់សម្រាប់ការបន្តដំណើរឆ្ពោះទៅមុខក្នុងទិសដៅនៃតំបន់ Donetsk ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ ចិន ព្រមានលោកខាងលិចឲ្យឈប់សាបព្រួសសត្រូវនៅតំបន់ប៉ាស៊ីហ្វិក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


