ព័ត៌មានអន្ដរជាតិ
ជនជាតិបារាំងម្នាក់ស្លាប់ដោយសារវីរុសកម្រមួយទៀត ដែលឆ្លងពីសត្វប្រចៀវ
និវត្តជនបារាំងម្នាក់បានស្លាប់ដោយសារទម្រង់នៃជំងឺដ៏កម្របំផុតមួយ ស្រដៀងទៅនឹងរោគឆ្កែឆ្កួតដែលគេរាយការណ៍ថា គាត់បានឆ្លងពីសត្វប្រចៀវនៅក្នុងផ្ទះរបស់គាត់។

យោងតាមមជ្ឈមណ្ឌលឯកសារជាតិស្តីពីជំងឺឆ្កែឆ្កួតបានបញ្ជាក់ថា បុរសដែលស្ថិតក្នុងវ័យ៦០ឆ្នាំប្លាយបានស្លាប់នៅក្នុងទីក្រុង Limoges ប្រទេសបារាំង។
គាត់ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យសាកលវិទ្យាល័យ Limoges កាលពីខែសីហាឆ្នាំ២០១៩ ហើយបានសម្រាកព្យាបាលអស់រយៈពេលជាងមួយឆ្នាំមកនេះ។ គ្រូពេទ្យនិយាយថា ពួកគេជឿថា គាត់ត្រូវបានសត្វប្រចៀវដែលជាប់នឹងធ្នឹមផ្ទះរបស់គាត់ ខាំឬធ្វើឲ្យរលាត់ស្បែក។

បុរសរូបនេះបានស្លាប់នៅមន្ទីរពេទ្យដោយគ្រូពេទ្យបានចាត់ទុកមូលហេតុផ្លូវការនៃការស្លាប់របស់គាត់ថា ដោយសាររោគរលាកខួរក្បាលប៉ុន្តែក្រុមអ្នកជំនាញខាងវេជ្ជសាស្ត្របាននិយាយថា មូលហេតុពិតប្រាកដមិនអាចពន្យល់បានទេ។
ដោយសារប្រភពដើមមិនអាចពន្យល់បាន សំណាកត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ Parisian Necker និងវិទ្យាស្ថានប៉ាស្ទ័រក្នុងគោលបំណង រកមូលហេតុនៃជំងឺរលាកខួរក្បាល។
ការវិភាគបានបង្ហាញថា គាត់បានឆ្លងមេរោគប្រចៀវអ៊ឺរ៉ុប LyssaVirus ប្រភេទ១ (EBLV-1) ដែលមាននៅក្នុងខ្លួនសត្វប្រចៀវ។

យោងតាមលោក Laurent Dacheux អ្នកស្រាវជ្រាវនៅវិទ្យាស្ថានប៉ាស្ទ័របានឲ្យដឹងថា វាក៏ជាករណីដំបូងនៃការរកឃើញវីរុស EBLV-1 នៅបារាំងដីគោកដែរ។
លោក Dacheux អះអាងថា មានការស្លាប់ស្រដៀងគ្នានេះនៅប្រទេសរុស្ស៊ីក្នុងឆ្នាំ១៩៨៥, ការស្លាប់២នាក់ទៀតពាក់ព័ន្ធនឹងវីរុស Lyssavirus ប្រភេទផ្សេង (EBLV-2) នៅហ្វាំងឡង់ក្នុងឆ្នាំ១៩៨៥និងម្នាក់ទៀតនៅស្កុតឡែនក្នុងឆ្នាំ២០០២៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Star
ចុចអាន៖ អ្នកវិទ្យាសាស្រ្តព្រមានអំពីជំងឺថ្មីមួយទៀតឈ្មោះ Disease X ដែលនឹងបង្កវិនាសកម្មខ្លាំងជាងកូវីដ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


