ព័ត៌មានអន្ដរជាតិ
លោក Macron ព្រមានអំពីអនាគតរបស់ ទ្វីបអឺរ៉ុប (មានវីដេអូ)
ប្រធានាធិបតីបារាំងលោក Emmanuel Macron បាននិយាយនៅថ្ងៃសុក្រទី២០ខែមករានេះថា អឺរ៉ុបកំពុងស្ថិតក្នុងបញ្ហានៃ “វិបត្តិដែលមិនធ្លាប់មានពីមុនមកសោះ” ជុំវិញជម្លោះអ៊ុយក្រែន។ លោកបន្ថែមថា ទ្វីបនេះ ត្រូវជ្រើសរើសថាតើខ្លួនចង់មានសេរីភាព ឬពឹងផ្អែកទាំងស្រុងលើអាមេរិក ឬចិន។
នៅក្នុងបទសម្ភាសជាមួយកាសែតអេស្ប៉ាញ El Pais, មេដឹកនាំបារាំងរូបនេះ បានកត់សម្គាល់ថា គំរូសេដ្ឋកិច្ចរបស់អឺរ៉ុប កំពុងរងផលប៉ះពាល់យ៉ាងខ្លាំងដោយផលវិបាកដោយផ្ទាល់និងដោយប្រយោលពីសង្រ្គាមនេះ។
នៅក្នុងលក្ខខណ្ឌសេដ្ឋកិច្ច ពិភពលោកត្រូវបានកំណត់ដោយនិន្នាការផ្ទុយគ្នា រវាងសហរដ្ឋអាមេរិកនិងចិន ហើយអឺរ៉ុបមិនទាន់សម្រេចចិត្តថាតើខ្លួនចង់ក្លាយជាអ្នកចំណុះខាងណា ឬត្រូវបន្តដំណើរដោយសេរីភាព និងសាមគ្គីភាពនោះទេ។
ប្រធានាធិបតីបារាំងបានសង្កត់ធ្ងន់ថា ថ្វីបើរហូតមកដល់ពេលនេះ អឺរ៉ុបមិនអាចឆ្លើយតបបានពេញលេញចំពោះសំណួរនេះក៏ដោយ ប៉ុន្តែចម្លើយគឺ អឺរ៉ុបមានអធិបតេយ្យភាពសេដ្ឋកិច្ច បច្ចេកវិទ្យា និងយោធា។ ម្យ៉ាងវិញទៀត អឺរ៉ុបគឺមានឥទ្ធិពល។
ប្រធានាធិបតីបារាំង បានគាំទ្រជាយូរមកហើយក្នុងការបង្កើតសហគមន៍នយោបាយអឺរ៉ុបដ៏តឹងរ៉ឹងមួយ ដែលនឹងចែករំលែកតម្លៃប្រជាធិបតេយ្យ និងសហការយ៉ាងជិតស្និទ្ធក្នុងវិស័យថាមពល ការដឹកជញ្ជូន និងសន្តិសុខ។ លោក Macron ក៏បានទទូចដែរថា អឺរ៉ុបគួរតែកុំសូវពឹងផ្អែកលើអង្គការណាតូពេក និងបន្តស្វ័យភាពយុទ្ធសាស្ត្រពីប្លុកយោធាដែលដឹកនាំដោយអាមេរិកមួយនេះ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ ស្ថានការណ៍មិនស្រួល! បារាំង ដាក់ពង្រាយមន្ត្រីប៉ូលិស ១ម៉ឺននាក់ឲ្យហើយ មុនការប្រកួតយប់នេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


