ព័ត៌មានអន្ដរជាតិ
អង់គ្លេស ផាកពិន័យនាយករដ្ឋមន្ត្រី ដោយសារជិះឡានមិនពាក់ខ្សែក្រវាត់
នាយករដ្ឋមន្ត្រីអង់គ្លេសលោក Rishi Sunak ត្រូវបានផាកពិន័យ ចំពោះការមិនពាក់ខ្សែក្រវាត់សុវត្ថិភាពក្នុងឡានខណៈពេលលោកថតវីដេអូបង្ហោះក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គម។
ការិយាល័យនាយករដ្ឋមន្ត្រី បាននិយាយថា លោក Sunak ទទួលកំហុសទាំងស្រុង ហើយបានសុំទោស។ លោកនឹងបង់ប្រាក់ពិន័យ។
គួរបញ្ជាក់ថា អ្នកដំណើរដែលមិនពាក់ខ្សែក្រវាត់សុវត្ថិភាព អាចត្រូវផាកពិន័យជាទឹកប្រាក់ចំនួន ១០០ ផោន (១២៣ដុល្លារ)។ ប្រាក់ពិន័យនឹងកើនដល់ ៥០០ផោន (៦១៩ដុល្លារ) ប្រសិនបើករណីនេះឡើងទៅតុលាការ។
លោក Sunak កំពុងស្ថិតក្នុងតំបន់ Lancashire នៅពេលដែលវីដេអូនេះត្រូវបានថត អំឡុងពេលធ្វើដំណើរឆ្លងកាត់ភាគខាងជើងនៃប្រទេសអង់គ្លេស។
វីដេអូនេះគឺដើម្បីផ្សព្វផ្សាយអំពីការបង្កើនកម្រិតចំណាយរបស់រដ្ឋាភិបាល ហើយត្រូវបានបង្ហោះនៅលើគណនី Instagram របស់លោក Sunak។
នេះជាលើកទីពីរហើយដែលលោក Sunak ត្រូវពិន័យនៅក្នុងជួររដ្ឋាភិបាល។
កាលពីខែមេសាឆ្នាំមុន លោកត្រូវបានពិន័យរួមជាមួយលោក Boris Johnson និងភរិយា Carrie សម្រាប់ការបំពានច្បាប់រឹតត្បិតកូវីដ ដោយសារចូលរួមក្នុងពិធីខួបកំណើតអតីតនាយករដ្ឋមន្រ្តីក្នុងវិមាន Downing Street នៅខែមិថុនាឆ្នាំ២០២០៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ លោក Sunak នឹងបំបែកប្រវត្តិសាស្រ្តអង់គ្លេស ពេលឡើងកាន់តំណែង ជានាយករដ្ឋមន្ត្រី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


