ព័ត៌មានអន្ដរជាតិ
ទីក្រុងអ៊ូហានប្រែមុខមាត់ថ្មី ក្រោយបិទខ្ទប់ ដោយសារ កូវីដ រយៈពេល ៣ ឆ្នាំ
បន្ទាប់ពីបិទខ្ទប់រយៈពេល ៣ ឆ្នាំ ដើម្បីទប់ទល់នឹងការផ្ទុះឡើងនៃជំងឺកូវីដ ១៩ ពេលនេះប្រជាពលរដ្ឋរស់នៅក្នុងក្រុងអ៊ូហានជាង ១១ លាននាក់ និយាយថា ពួកគេលែងខ្លាចជាមួយជំងឺមួយនេះទៀតហើយ ។
នៅថ្ងៃចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំនេះ គេឃើញថា ប្រជាពលរដ្ឋនៅក្រុងអ៊ូហានបាននាំគ្នាប្រារព្ធពិធីដើម្បីទទូលឆ្នាំថ្មីជាមួយគ្រួសារយ៉ាងសប្បាយរីករាយ ក៏ដូចជាចេញមកលក់ដូរនៅតាមផ្សារ ដើរលេងកម្សាន្តតាមដងផ្លូវ និងកន្លែងនានា ដោយអ្នកខ្លះមិនពាក់ម៉ាសឡើយ បន្ទាប់ពីរដ្ឋាភិបាលចិនលុបចោលនយោបាយសូន្យកូវីដ ។ កត្តានេះបីដូចជាបើកទំព័រថ្មីសម្រាប់ទីក្រុងអ៊ូហាន ដែលខកខានបានស្គាល់រសជាតិសប្បាយបែបនេះយូរមកហើយ ។
ជាមួយគ្នានោះ ប្រជាពលរដ្ឋជាច្រើននៅក្នុងទីក្រុងបានប្រាប់ថា ពួកគេត្រេកអរខ្លាំងណាស់ដែលជីវិតបានវិលមករកភាពប្រក្រតីវិញ ហើយសូមឲ្យឆ្នាំថ្មីនេះ នឹងកាន់តែល្អប្រសើរ ជាពិសេសប្រជាពលរដ្ឋនៅក្នុងទីក្រុង គឺលែងបារម្ភខ្លាចជាមួយកូវីដ ១៩ ទៀតហើយ ។
គួររំឭកថា ទីក្រុងអ៊ូហាន គឺជាប្រភពនាំឲ្យមានការផ្ទុះឡើងកូវីដមុនដំបូងគេនៅចុងខែធ្នូ ក្នុងឆ្នាំ ២០១៩ ហើយនៅឆ្នាំ ២០២០ រដ្ឋាភិបាលចិនបានប្រកាសបិទខ្ទប់ទីក្រុងអ៊ូហាន ដោយឲ្យប្រជាពលរដ្ឋរស់នៅតែក្នុងផ្ទះប៉ុណ្ណោះ ៕
ប្រែសម្រួលដោយ ៖ នាង រតនៈ
ប្រភព ៖ CNA
ចុចអាន ៖ ឡាវ លុបចោល MOU ជាមួយក្រុមហ៊ុនសាងសង់ផ្លូវល្បឿនលឿន ចិន ក្រោយគម្រោងមិនចេញផ្លែផ្កា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


