Connect with us

ព័ត៌មានអន្ដរជាតិ

ឡាវ លុបចោល MOU ជាមួយក្រុមហ៊ុនសាងសង់ផ្លូវល្បឿនលឿន ចិន ក្រោយគម្រោងមិនចេញផ្លែផ្កា

បានផុស

នៅ

រដ្ឋាភិបាលឡាវបានប្រកាសលុបចោលអនុសារណៈនៃការយោគយល់ (MOU) ជាមួយក្រុមហ៊ុនសាងសង់របស់ចិន Yunnan Construction ដែលធ្វើការសិក្សាលទ្ធភាពសាងសង់ផ្លូវល្បឿនលឿន ២ ខ្សែ ពីវ៉ាងវៀងទៅខេត្តឧដុមសៃ ដោយសារ MOU នេះ បានបន្តអាយុចំនួន ៣ លើកមកហើយ ប៉ុន្តែមិនមានសញ្ញាដំណើរការណាមួយនៅឡើយ ពោលគឺរដ្ឋាភិបាលឡាវត្រៀម​រក​ក្រុមហ៊ុន​ថ្មី​ដើម្បីជំនួសហើយ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋាភិបាលឡាវបានរាយការណ៍​កាលពីពេលថ្មីៗនេះថា ការ​សាងសង់​ផ្លូវ​ល្បឿន​លឿនភាគ​ខាងជើងចំនួន ​៣ ​ដំណាក់កាល​ដែល​រដ្ឋាភិបាល​ឡាវ ក៏ដូចជាក្រសួងផែនការ និងការវិនិយោគឡាវ គ្រោងនឹងសាងសង់ផ្លូវល្បឿនលឿនពីទីក្រុងវៀងច័ន្ទ-វាំងវៀង បន្តរហូតដល់ព្រំដែនឡាវ-ចិន (ទីក្រុងបរទែនខេត្តហ្លួងណាំថា) មក​ដល់​ពេល​នេះនៅតែគ្មានការវិវត្តទៅមុខនៅឡើយ ដែលធ្វើឲ្យខាងក្រសួងផែនការ និងការវិនិយោគឡាវ សម្រេចស្វែងរកក្រុមហ៊ុនវិនិយោគថ្មី ដើម្បីមកសិក្សាលទ្ធភាពនៃគម្រោងនេះជំនួសក្រុមហ៊ុនចាស់ ។

កន្លងមកក្រសួងផែនការ និងការវិនិយោគឡាវ បានចុះហត្ថលេខាលើ MOU ជាមួយក្រុមហ៊ុន Yunnan Construction and Investment Holding Group មកពីខេត្តយូណានប្រទេស​ចិន ដើម្បីសិក្សាលទ្ធភាពលើគម្រោងសាងសង់ផ្លូវល្បឿនលឿននេះ ដោយចែកចេញជា ៣ ដំណាក់កាល គឺដំណាក់កាលទី១៖ ពីវាំងវៀង-ហ្លួងព្រះបាង មានចម្ងាយ ១៣៦.៩ គីឡូម៉ែត្រ, ដំណាក់កាលទី២៖ ពីហ្លួងព្រះបាង-ឧដុមសៃ មានចម្ងាយ ១១៣.៩ គីឡូម៉ែត្រ និងដំណាក់កាលទី៣ ពីឧដុមសៃ-បរទែន មានចម្ងាយ ៨១.០៩ គីឡូម៉ែត្រ ។

ក្រុមហ៊ុន Yunnan Construction and Investment គឺជាក្រុមហ៊ុនសម្បទានសាងសង់ផ្លូវល្បឿនលឿនដំបូងគេរបស់ឡាវពីទីក្រុងវៀងច័ន្ទទៅវាំងវៀង ដែលត្រូវបានបើកឲ្យដំណើរការជាផ្លូវការតាំងពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ ហើយពីពេលនោះមក រដ្ឋាភិបាលឡាវបានបន្តអាយុកាលកិច្ចសន្យាឲ្យក្រុមមួយនេះចំនួន ៣ លើកមកហើយ ប៉ុន្តែគម្រោងសាងសង់ផ្លូវល្បឿនលឿននេះ មិនបានចេញផ្លែផ្កាអ្វីឡើយ ។

ដូច្នេះដើម្បី​ឲ្យ​ផ្លូវ​ល្បឿន​លឿន​នេះបាន​សាងសង់​ឡើង​តាម​ការ​គ្រោងទុក ទើបការិយាល័យ​នាយក​រដ្ឋមន្ត្រីបានសម្រេចលុបចោល MOU ​លើគម្រោងសាងសង់​ផ្លូវ​ល្បឿន​លឿន ពីវាំង​វៀង ​ទៅហ្លួង​ព្រះបាង​ និងពីហ្លួងព្រះបាង ទៅខេត្តឧដុមសៃ ពោលគឺនឹងត្រូវជ្រើសរើសក្រុមហ៊ុនថ្មីមកជំនួសវិញ ។

ប៉ុន្តែចំពោះ​ផ្លូវ​ល្បឿន​លឿនពីខេត្តឧដុមសៃទៅបរទែន(ព្រំដែនចិន) នៅតែប្រគល់សិទ្ធិឲ្យក្រុមហ៊ុនខាងលើដើម្បីដំណើរការសាងសង់ដដែល ដោយសារតែក្រុមហ៊ុននេះបានសិក្សា និង​រៀបចំ​ដំណើរការ​សាងសង់​រួច​ហើយ ប៉ុន្តែត្រូវមានការកំណត់ពេលវេលាឲ្យបានច្បាស់លាស់សម្រាប់ការសាងសង់ជាថ្មី ៕

ប្រែសម្រួលដោយ ៖ គង់ សំអាន

ប្រភព ៖ MGR Online

ចុចអាន ៖ សីតុណ្ហភាពនៅភាគខាងជើងប្រទេសចិន ចុះត្រជាក់បំផុត -53 អង្សាសេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៨ វិនាទី មុន

រយៈពេល ៥ខែ អង្គភាពស៊ីម៉ាក់ បោសសម្អាតផ្ទៃដីចម្ការមីន និងចម្ការគ្រាប់បានជាង ៥៦លាន ម៉ែត្រក្រឡា

សន្តិសុខសង្គម៧ នាទីutes មុន

ព័ត៌មានបឋម ៖ ខ្យល់កន្ត្រាក់បង្កឲ្យដើមជ្រៃក្រឹម ០១ ដើម បាក់សង្កត់រ៉ឺម៉កលក់កាហ្វេ និងកង់បីឥណ្ឌា កាត់ទទឹងផ្លូវ បិទចរាចរណ៍ទាំងស្រុង នៅខណ្ឌដូនពេញ

កីឡា២១ នាទីutes មុន

«រត់​ដោយ​បេះដូង​» សាយ​ ធ្វើ​ឡើង​គោលបំណង​រៃអង្គាស់​ថវិកា​ជួយ​កុមារ​ខ្សោយ​សតិបញ្ញា​

សន្តិសុខសង្គម២៩ នាទីutes មុន

ជាថ្មីម្ដងទៀត គ្រូបារមីស្នងរូប ៧ ភាសា ចុះកិច្ចសន្យាបញ្ឈប់សកម្មភាពប៉ះពាល់ តម្លៃព្រះពុទ្ធសាសនា និងសង្គម

ព័ត៌មានអន្ដរជាតិ៥១ នាទីutes មុន

ចិន​ចោទ​អាមេរិក​​ថា​ប្រើប្រាស់​កិច្ច​ប្រជុំ«Shangri-La» ​បង្ក​ជម្លោះ

Sokha Hotels

ព័ត៌មានពេញនិយម