ព័ត៌មានអន្ដរជាតិ
ប្រភពមួយទម្លាយថា សមាជិកណាតូ បានផ្តល់យន្តហោះចម្បាំងឲ្យអ៊ុយក្រែន ដោយសម្ងាត់ (មានវីដេអូ)
ដោយដកស្រង់ប្រភពមួយ កាសែតក្នុងស្រុកបានរាយការណ៍ថា នៅនិទាឃរដូវឆ្នាំ២០២២ ប្រទេសប៉ូឡូញបានបញ្ជូនយន្តហោះចម្បាំង MiG-29 ជាច្រើនគ្រឿងទៅឲ្យអ៊ុយក្រែនដោយសម្ងាត់ ថ្វីបើរដ្ឋាភិបាលទីក្រុងវ៉ាសូវី បដិសេធកិច្ចព្រមព្រៀងបែបនេះក៏ដោយ។
យោងតាមកាសែត Dziennik Gazeta Prawna (DGP), យន្តហោះទាំងនោះមិនមែនបញ្ជូនទៅទាំងមូលនោះទេ ពោលគឺបញ្ជូនដោយផ្នែកៗ ហើយប្រកាសថាជាគ្រឿងបន្លាស់។
ដោយដកស្រង់ប្រភពនៅក្នុងរដ្ឋាភិបាលប៉ូឡូញ កាសែត DGP បានចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ទី២៦ខែមករាថា “តួយន្តហោះ និងស្លាប ក៏ត្រូវបានបញ្ជូនក្រោមលេសបិទបាំងថាជាគ្រឿងបន្លាស់ផងដែរ”។
កាលពីខែមីនាឆ្នាំ២០២២, ទីក្រុងវ៉ាស៊ីនតោន បានច្រានចោលផែនការផ្ទេរយន្តហោះចម្បាំងប៉ូឡូញ MiG-29 ទៅឲ្យអ៊ុយក្រែន ដោយបញ្ជាក់ថា ទង្វើបែបនេះនឹងបង្កឲ្យមានភាពតានតឹងខ្លាំងបំផុត ហើយប្រថុយធ្វើឲ្យសហរដ្ឋអាមេរិក ឬសម្ព័ន្ធមិត្តណាតូ ជាប់ពាក់ព័ន្ធដោយផ្ទាល់នៅក្នុងជម្លោះ ដែលអាចបង្កឲ្យមានការប្រឈមមុខដាក់គ្នាដោយផ្ទាល់ជាមួយរុស្ស៊ី។
ទោះបីជាយ៉ាងណាក៏ដោយ នៅខែមេសា មន្ទីរបញ្ចកោណនិយាយថា សម្ព័ន្ធមិត្តអាមេរិកដែលមិនបញ្ចេញឈ្មោះ បានជួយជំរុញកងនាវាចម្បាំងរបស់អ៊ុយក្រែន ដោយការបរិច្ចាគគ្រឿងបន្លាស់ ដែលត្រូវបានប្រើដើម្បីជួសជុលយន្តហោះខូចជាច្រើនគ្រឿងរបស់ទីក្រុង កៀវ។
សេចក្តីរាយការណ៍នេះកើតឡើង ចំពេលប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានប្រកាសថា លោកក៏ចង់ឲ្យសម្ព័ន្ធមិត្តណាតូ បញ្ជូនមីស៊ីលរយៈចម្ងាយឆ្ងាយ និងយន្តហោះចម្បាំងជំនាន់ទី៤ បន្ទាប់ពីទទួលបានរថក្រោះទំនើប។
នៅក្នុងសុន្ទរកថាពេលរាត្រី លោក Zelensky លើកឡើងថា “ខ្ញុំបាននិយាយជាមួយអគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg នៅថ្ងៃនេះ។ យើងក៏ត្រូវតែបញ្ជូនមីស៊ីលរយៈចម្ងាយឆ្ងាយទៅកាន់អ៊ុយក្រែនផងដែរ។ នោះជារឿងសំខាន់ យើងត្រូវតែពង្រីកកិច្ចសហប្រតិបត្តិការរបស់យើង។ នេះគឺជាសុបិន ហើយនេះគឺជាកិច្ចការមួយ”៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ បន្ទាប់ពីរថក្រោះ ឥឡូវ អ៊ុយក្រែន ចង់បានយន្តហោះចម្បាំង និង មីស៊ីលរយៈចម្ងាយឆ្ងាយ ទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


